ប្រជាជនរុស្ស៊ីក្នុងទីក្រុងម៉ូស្គូ កំពុងភ័យព្រួយ ដ្រូនពិឃាតរបស់អ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែសីហា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

ថ្ងៃទី ៩ សីហា សង្គ្រាមអ៊ុយក្រែនបានឈានដល់ ៥៣២ ថ្ងៃហើយ ចៅហ្វាយក្រុងម៉ូស្គូ សឺហ្គេ សបយ៉ានិន បានឲ្យដឹងថា ប្រព័ន្ធការពារផ្លូវអាកាសរបស់រុស្ស៊ីបានបាញ់ស្កាត់ដ្រូនមីស៊ីល ២ គ្រឿងរបស់អ៊ុយក្រែន​ធ្លាក់នៅទីក្រុងម៉ូស្គូ និងតំបន់ដូម៉ូឌីដូវ៉ា ជាយទីក្រុងម៉ូស្គូ ។ ដ្រូនទាំងពីរគ្រឿងនេះ គឺប៉ងមកបាញ់កម្ទេចនៅទីក្រុងម៉ូស្គូនេះតែម្តង  តែមិន​មាន​ព័ត៌មាន​បឋម​ពី​​ការ​ធ្លាក់​យន្តហោះដ្រូននោះ​ទេ។

ខាងរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស «Pantsyr S-1» នៅលើដំបូលអគារទីស្នាក់ការកណ្តាល ក្រសួងការពារជាតិនៅទីក្រុងមូស្គូ ។

មន្ត្រី​សន្តិសុខ​រុស្ស៊ី​ពិនិត្យ​អគារ​មួយ​ដែល​រង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​នៅ​ក្នុង​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៣

នេះជាការប៉ុនប៉ងលើកទី៣ ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីដ្រូនពិឃាតរបស់អ៊ុយក្រែន ដែលប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់ដោយរុស្ស៊ី នៅក្នុងសង្កាត់ Podolsky ជាយក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ហើយនៅថ្ងៃបន្ទាប់ យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់នៅជិត តំបន់ Kaluga  ។

ទីក្រុងមូស្គូគឺជាគោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបញ្ជូនពីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក សេលេនស្គី បានព្រមានកាលពីថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023 ថា «សង្រ្គាម» នឹងមកដល់ប្រទេសរុស្ស៊ី ខណៈដែលមជ្ឈមណ្ឌលនិមិត្តសញ្ញា និងជំរំយោធារបស់រុស្ស៊ីបានក្លាយជាគោលដៅសម្រាប់ការវាយប្រហារផងដែរ ៕

ប្រភពពី Aljazeera


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម