ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល ដាស់ឲ្យពលរដ្ឋខ្លួនប្រយ័ត្នអំពីឧក្រិដ្ឋ.ជនគំ.រា.មកំ.ហែងប៉.ងធ្វើឃា.តមនុស្ស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែសីហា ឆ្នាំ2023 ម៉ោង 7:55 នាទី ល្ងាច

នៅថ្ងៃទី ៩ សីហា ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានដាស់តឿនពលរដ្ឋរបស់ខ្លួនដែលទៅប្រទេសកូរ៉េខាងត្បូង ឲ្យប្រយ័ត្នខ្លួនបំផុត ចំពោះការកើតមាន​គំរាមកំហែងឃាតកម្មដោយកាំបិតរបស់ឧក្រិដ្ឋជន ទៅលើបុគ្គលផ្សេងៗ តាំងពីថ្ងៃទី ២១ កក្កដា ២០២៣ ទៅលើហេតុការណ៍នៅស្ថានីយ៍រថភ្លើង Sillim បណ្តាលឲ្យមានអ្នកបាត់បង់ជីវិតម្នាក់ និងរបួស ៣ នា់ក់ ។

ថ្ងៃបន្តបន្ទាប់មកទៀត នៅថ្ងៃទី ៣ សីហា ក៏មានហេតុមនុស្សអាក្រក់បើករថយន្តបុកមនុស្ស និងប្រើកាំបិតស្រួចនៅហាងទំនិញមួយក្នុងខេត្តឃ្យងគី បណ្តាលឲ្យមានអ្នកបាត់បង់ជីវិតម្នាក់ និងរបួស ១៣ នាក់ ។

នៅថ្ងៃទី ៦ សីហា តម្រួតកូរ៉េកំពុងស៊ើបរកជនសង្ស័យចំនួន ៤៦ នាក់ ដែលបានផុសគំរមាកំហែងថា នឹងធ្វើឃាតបុគ្គលផ្សេងៗ ដែលភាគច្រើននៅក្នុងទីក្រុងសេអ៊ូល ក្នុងលក្ខណៈបង្កឃាតកម្ម ។

ជាមួយគ្នានេះដែរ admin មតិអ្នក ក៏សូមជូនពរបងប្អូនខ្មែរ និងពលករនៅកូរ៉េទាំងអស់ មានសុវត្ថិភាព និងសុខសប្បាយផងដែរ ៕

ប្រភព sanook

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម