ផេតថងថាន កូនស្រីពៅលោក ថាក់ស៊ីន កាន់ក្រសួងហិរញ្ញវត្ថុថៃ?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី25 ខែសីហា ឆ្នាំ2023 ម៉ោង 7:40 នាទី ព្រឹក

ដោយ សូរ្យសែង៖

(springnews)

បើកដំណើរការរដ្ឋាភិបាលរបស់គណបក្សភឿថៃ មុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីជុំទី ៣ ​ថ្ងៃទី ២២ ខែ​សីហា ឆ្នាំ ២០២៣ នេះ ដោយ​ចាត់តាំង​គណៈ​រដ្ឋមន្ត្រី​​ដែលបង្កើតរដ្ឋាបាលចម្រុះ រួមមាន ៣៦ កៅអី ។

គណបក្សភឿថៃ បានតំណែងសំខាន់ៗ ដូចជា នាយករដ្ឋមន្ត្រី + ២ ឧបនាយករដ្ឋមន្ត្រី + ១៦ កៅអីរដ្ឋមន្ត្រី ស្របពេលដែលគណបក្សភូមិចៃថៃ ដែលបាន ៧១ កៅអី បានទទួល ឧបនាយករដ្ឋមន្ត្រី ១ + ៨ កៅអីរដ្ឋមន្ត្រី ។ ចំណែកគណបក្សផាឡាំងប្រាឆារ៉ាត់ ទោះមិនប្រកាសចូលរួមរដ្ឋាភិបាលចម្រុះក៏ដោយ ទទយលបាន ឧបនាយករដ្ឋមន្ត្រី ១ + ៤ កៅអីរដ្ឋមន្ត្រី ។ គណបក្សរួមថៃសាងឆាត បាន ១ ឧបនាយករដ្ឋមន្ត្រី + ៤ គៅងីរដ្ឋមន្ត្រី ។ គណបក្សឆាតថៃផាត់ថាណា បាន ១ គៅងីរដ្ឋមន្ត្រី និង ប្រាឆាឆាត ១ កៅងីរដ្ឋមន្ត្រី ។

បែងចែកកូតារដ្ឋមន្ត្រីមានដូចខាងក្រោម៖

១. នាយករដ្ឋមន្ត្រី សេដ្ឋា ទ្វីស៊ីន គណបក្សភឿថៃ

២. ឧបនាយករដ្ឋមន្ត្រី ឈូស័ក្តិ សិរិនិល គណបក្សភឿថៃ

*. ឧបនាយករដ្ឋមន្ត្រី អនុធិន ឆានវីរគូន គណបក្សភូមិចៃថៃ

*. ឧបនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ផាត់ចាវ៉ាត វង្សសុវណ្ណ គណបក្សផាឡាំងប្រឆាឆារ៉ាត់

*. ឧបនាយករដ្ឋមន្ត្រី សុផាត់ណាវង្ស ផាន់មីឆាវ គណបក្សរួមថៃសាងឆាត

៣. រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ធីររ៉ាត់ សម្រេចវ៉ានិច គណបក្សភឿថៃ

៤. រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ផាត់ចាវ៉ាត វង្សសុវណ្ណ គណបក្សផាឡាំងប្រាឆាឆាត

៥. រដ្ឋមន្ត្រីក្រសួងអប់រំ ទ្រីនុជ ធៀនថង គណបក្សផាឡាំងប្រឆាឆាត

៦. អនុរដ្ឋមន្ត្រីក្រសួងអបរ់ អំណាច វិឡាឡាល់ គណបក្សភូមិចៃថៃ

៧. អនុរដ្ឋមន្ត្រីក្រសួងអប់រំ អឌិសន ផៀងកេត គណបក្សភឿថៃ

៨. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ភូមិថាំ វេចយ៉ាឆ័យ  គណបក្សភឿថៃ

៩. អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុនផាន់ អាំរាវិវ៉ាត់ គណបក្សភឿថៃ

១០​. អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាន់ទិ ផ្រមផាត់ គណបក្សផាឡាំងប្រឆាឆាតរ៉ាត់

១១. អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទ្រង់ស័ក្តិ ថងស៊្រី គណបក្សភូមិចៃថៃ

១២. រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផេតថងថាន ឈិនវ៉ាត់ គណបក្សភឿថៃ

១៣. អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផៅភូមិ រ៉ូចណាសគុណ គណបក្សភឿងថៃ

១៤. រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ សនអាត់ គ្លិនប្រាធុម គណបក្សភូមិចៃថៃ

១៥. អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ថាណាកន វ៉ាំងបុណ្យឃុងឆាណៈ គណបក្សថៃសាងឆាត

១៦. អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ឆៃណា ផនម៉ា គណបក្សភឿថៃ

១៧. អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ វិសុទ្ធ ឆៃយ៉ារុណ គណបក្សភឿថៃ

១៨. រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ប្រាស៊ើត ច័ន្ទថាន់វង់ថង គណបក្សភឿថៃ

១៩. អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ សុជាតិ តាន់ចារើន គណបក្សភឿថៃ

២០. អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ កឿគូន ដានឆ័យវិចិត្រ គណបក្សភូមិចៃថៃ

២១. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កិត្តិរ៉ាត់ រៈណង គណបក្សភឿថៃ

២២. អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វីរស័ក្តិ វ៉ាំងសុភកិច្ចកូសល គណបក្សភឿថៃ

២៣. រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុធិន ឆានវីរគូន គណបក្សភូមិចៃថៃ

២៤. អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល វិទ្យា កែវផ្រាដាយ គណបក្សថៃសាងឆាត

២៥. រដ្ឋមន្ត្រីក្រសួងការងារ ថាំណ័ស ភ្រុមផៅ   គណបក្សផាឡាំងប្រឆាឆារ៉ាត់

២៦. អនុរដ្ឋមន្ត្រីក្រសួងការងារ ឆាដា  ថៃសេដ្ឋ គណបក្សភូមិចៃថៃ

២៧. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សុរិយៈ ចឹងរុងរឿងកិច្ច គណបក្សភឿថៃ

២៨. រដ្ឋមន្ត្រីក្រសួងការបរទេស ប៉ានព្រី ផហិសុទ្ធាថានុកន គណបក្សភឿថៃ

២៩. រដ្ឋមន្ត្រីក្រសួងទ្រព្យសម្បត្តិធម្មជាតិ វរ៉ាវុធ សិល្បៈអាឆា គណបក្សឆាតថៃផាត់ថាណា

៣០. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ភិផាត់ រ៉ាត់កិច្ចប្រាការ គណបក្សភូមិចៃថៃ

៣១. រដ្ឋមន្ត្រីក្រសួងឌិជិថល ព្រំមិន្ទ លើតសុរិយាដេត គណបក្សដាំសាងឆាត

៣២. រដ្ឋមន្ត្រីក្រសួងវប្បធម៌ សុខសុមរួយ វ៉ាន់នីយ៉ាគុន គណបក្សភឿថៃ

៣៣. រដ្ឋមន្ត្រី​អភិវឌ្ឍសង្គម  ចុតិក្រៃប្ញក្ស គណបក្សថៃសាងឆាត

៣៤. រដ្ឋមន្ត្រីឧត្តមសិក្សា ស៊ុមស័ក្តិ ថេពស៊ុធិន គណបក្សភឿថៃ

៣៥. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទ្វី សតសង គណបក្សប្រឆាឆាត

ទោះយ៉ាងណា សម្រាប់ការចរចាបែងចែកកូតាគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី នឹងអាចមានការផ្លាស់ប្តូរទៀត ព្រោះការបែងចែកខាងលើ ត្រឹមតែការបែងចែកតាមចំនួនសមាជិកសភា នៃគណបក្សនីមួយៗប៉ុណ្ណោះ ដោយគណបក្សភឿថៃ នឹងគ្រងក្រសួងឧស្សហាកម្ម ពាណិជ្ជកម្ម គមនាគមន៍ ហិរញ្ញវត្ថុ និង មហាផ្ទៃ ដែលទាំងអស់នេះ សុទ្ធតែជាក្រសួង Grade A ។

ស្របពេលដែលគណបក្សភូមិចៃថៃ បានរដ្ឋមន្ត្រី ជាអាទិ៍ ក្រសួកសិកម្ម និងសហករណ៍ សុខាភិបាល ទេសចរណ៍ និងកីឡា និងក្រសួងវប្បធម៌ ។

ចំណែកគណបក្សផាឡាំងប្រឆារ៉ាត់ ទោះនៅមិនទាន់ប្រកាសចូលរួមក្នុងរដ្ឋាភិបាលចម្រុះក៏ដោយ ក៏នឹងទទួលបាន រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងអប់រំ និងក្រសួងការងារ ។

រីឯខាងគណបក្សរួមថៃសាងឆាត បានទទួលរដ្ឋមន្ត្រី ក្រសួងថាមពល និងអភិវឌ្ឍសង្គម ។ ចំណែកគណបក្សឆាតថៃផាត់ថាណា បានគ្រប់គ្រងក្រសួងធនធានធម្មជាតិ ។

នេះជាការរៀបចំបែងចែកក្រៅផ្លូវការ ពិសេសគណបក្សភឿថៃ អាចមានការផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីមួយចំនួន ដែលខុសពីការលើកឡើងខាងលើ ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ភូមិថាំ វេចយ៉ាឆ័យ  គណបក្សភឿថៃ

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ផាត់ចាវ៉ាត វង្សសុវណ្ណ គណបក្សផាឡាំងប្រាឆាឆាត

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផេតថងថាន ឈិនវ៉ាត់ គណបក្សភឿថៃ

រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ធីររ៉ាត់ សម្រេចវ៉ានិច គណបក្សភឿថៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម