នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងចម្ងល់នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងអាណត្តិចាស់ (ទី៦) ព្រមទាំងសម្រាប់បេក្ខជនមិនឈរឈ្មោះជាថ្មី មិនបន្តអាណត្តិជាថ្មី លាឈប់ ឬមិនទទួលការតែងតាំង ហើយមិនមានសល់មុខងារអ្វីផ្សេង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ សូមអានចម្លើយដូចខាងក្រោម ៖