ឈ ច័ន្ទបូរី ស្ថាបត្យករដៃឯក មានមនសិការខ្ពស់ចង់លើកស្ទួយវប្បធម៌ជាតិ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមិីនា ឆ្នាំ2021 ម៉ោង 11:08 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

លោក ឈ ច័ន្ទបូរី Achitecture មហិច្ឆតាខ្ពស់ ចង់លើកស្ទួយវប្បធម៌ជាតិ

បុរសមាឌល្អិត មិនខ្ពស់ រាងស្គម ថ្ងាសទូលាយ នោះគឺលោក ឈ ច័ន្ទបូរី ស្ថាបត្យករ (Architecture)ក្នុងកំលុងទសវត្សរ៍ ២០០៨-២០១៣ នៅសកលវិទ្យាល័យន័រតុនបាន ២ ឆ្នាំ បូរី ក៏បានផ្លាស់ទៅរៀននៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងរាជ​ធានីភ្នំពេញរហូតដល់ចប់ ប៉ុន្តែ បូរី បានច្នៃប្រឌិតពេលវេលា ដើម្បីរកប្រាក់មកសិក្សាផង និងធ្វើការក្រៅម៉ោងផង។

ឈ ច័ន្ទបូរី បង្ហាញថ្វីដៃជូនលោកនាយកវេបសាយ មតិអ្នក

ថ្វីដៃដ៏កម្រដែលចេញពីទឹកដៃរបស់លោក ឈ ច័ន្ទបូរី គឺជាគំនូរចម្លាក់ ទាំងបុរាណ(Classic) និងទាំងសម័យទំនើប (Modern មានគំនូរប្លង់សំណង់ខុនដូ រីសត អគារ ។ល។) និងធ្លាប់បានសិក្សាផ្នែកសូន្យរូបនៅសកលវិទ្យាល័យវិចិត្រសិល្បៈ ដែលរហូតមកទល់នឹងពេលនេះ លោកបង្កើតបានស្នាដៃច្រើនណាស់ ថែមទាំងបានជួយលើកស្ទួយវប្បធម៌របស់ខ្មែរ តាមរយៈគូរគំនូរក្បូរក្បាច់រចនាប្រាសាទបុរាណរបស់ដូនតាខ្មែរ និងគំនូរសាងសង់វត្តអារាម ដូច្នេះហើយទើបយើងឃើញគំនូរសំណង់វត្តអារាមមានភាពរស់រវើក រូបព្រះញញឹម រួមទាំងគេហដ្ឋាន គូរដូចឥតខ្ចោះ ។ សព្វថ្ងៃ បូរី មានក្រុម (Team) ដែលសហការជាក្រុមការងារ នៅពេលណាអតិថិជនត្រូវការជួលគូរធ្វើជាសំណង់ ទាំងគំនូរ Classic និង Modern ជាពិសេសជាងនេះ បូរី ក្នុងនាមជាសិស្សរៀមច្បងផ្នែក Architecture ប្អូនអាចជួយណែនាំ ឬបង្រៀនប្អូនៗដើម្បីជាការផ្តល់ចំណេះដល់ធនធានកូនខ្មែរសម្រាប់លើកស្ទួយវប្បធម៌ជាតិយើងឲ្យរុងរឿងអមតៈទៀតផង លេខទំនាក់ទំនង ៖ 070 555 327 / 078 83 83 36 ។

បូរី ឆ្នាំនេះមានអាយុ ៣៣ ឆ្នាំហើយ ស្ថិតនៅក្នុងភាពជាកំលោះ លោកបានចំណាយពេលវេលាជាមួយជំនាញស្ថាបត្យកម្មជាង ១០ ឆ្នាំមកហើយ ជាមនុស្សអំណត់ តស៊ូ ចិត្តនឹងនរ ចូលចិត្តស្រាវជ្រាវពីប្រវត្តិសាស្ត្រ ពីរចនាបថបុរាណរបស់ខ្មែរ ទើបលោកបានទទួលភាពជោគជ័យជាមួយថ្វីដៃដ៏កំពូលៗនេះ ។ ស្នាដៃលេចធ្លោខ្លះៗទៀត គឺបានពន្លេចនៅតាមទីក្រុង និងខេត្តមួយចំនួន ដែលអាជ្ញាធរឲ្យជួយសហការដើម្បីគូរលេចចេញជាគម្រោងសួនច្បារ រង្វង់មូល ។ល។ 

មានបងប្អូន ៤ នាក់ ប្រុស ៣ ស្រី ១ បូរី ជាកូនទី ៣​ បច្ចុប្បន្នមានទីលំនៅនៅក្នុងបុរីពិភពថ្មី ចំការដូង។

បូរី រៀបរាប់ពីការលំបាកពេលសិក្សាថា «ចូលដល់ឆ្នាំទី ៣ ប្អូនរៀនជួបការពិបាក ដោយសារកិច្ចការសាលាច្រើន មានពេលខ្លះត្រូវគូរម៉ាកែតរហូតទល់ភ្លឺក៏មាន ។ ប្អូនលើកឡើងថា រៀនជំនាញនេះ ជួបបញ្ហាប្រឈមសុខភាពច្រើនណាស់ ដូចជា ត្រូវហូបភេសជ្ជៈដែលមិនឲ្យងងុយគេង ញាំបាយមិនទៀង នោះបណ្តាលឲ្យឈឺក្រពះ និងជំងឺបេះដូង ។ មានយុវនិស្សិតច្រើនគួរសមដែលបោះបង់ចោលសមរភូមិជំនាញ Architect នេះ ដោយហេតុថា ពួកគេមិនសូវចេះអំណត់ធ្មត់ មិនព្យាយាម និងកង្វះខាតការស្រាវជ្រាវ ។ល។

និយាយមកដល់ត្រង់នេះ បូរី បានលើកពីបញ្ហាធនធានមនុស្សផ្នែកស្ថាបត្យកម្មបុរាណមកសំណូមពរ ឲ្យក្រសួងវប្បធម៌ ជួយរកវិធីលើកទឹកចិត្ត និង លើកដម្កើងស្ថាបត្យករ ប្រមូលក្រុមស្ថាបត្យករទាំងថ្មី ទាំងចាស់ ដើម្បីឲ្យពួកគេមានគំនិតផ្លាស់ប្តូរគ្នាឲ្យស្របតាមនការវិវឌ្ឍន៍រីកចម្រើនខាងសា្ថបត្យកម្ម ទាំងបុរាណ និងទំនើប កុំឲ្យបាត់បង់ លិចលង់ដោយប្រការគ្មានធនធានមនុស្សរបស់យើង ។

បូរី មិនភ្លេចផ្តល់ដំបូន្មាន និងសំណូមពរដល់យុវជន យុវនិស្សិតជំនាន់ក្រោយៗ ដែលរៀនផ្នែក Architect ត្រូវយកចិត្តទុកដាក់ Focus ទៅលើគំនូរបែបបុរាណ ដូចជាប្រាសាទ ក្បូរក្បាច់រចនារបស់ខ្មែរ ដើម្បីជួយលើកដម្កើងវប្បធម៌ជាតិឲ្យរុងរឿង ហើយព្យាយាមអំណត់នូវកិច្ចការណាដែលយើងថាមិនអាចធ្វើបាន នុះយើងត្រូវជម្នះខ្លួនឯង ឧទាហរណ៍ដូចប្អូនខ្លួនឯងជាដើម បានជម្នះដោយជោគជ័យនូវរូបគំនូរក្បាច់ខ្មែរ 3D បូកផ្សំនូវបច្ចេកវិទ្យាឌីជីថលសម័យទំនើបផងដែរ គឺត្រូវចេះ Update ខ្លួនឲ្យថ្មីៗ ដូចជាកម្មវិធីផ្សេងៗដែលត្រូវស្រាវជ្រាវខានមិនបាន ។

ប្អូនលើកឡើងថា ជំនាន់ប្អូនរៀនមិនសូវមានអ្នកចង់ចាប់យកជំនាញសំណង់បុរាណនេះទេ នេះជាកង្វះខាតដោយប្រយោលមួយ ហេតុនេះហើយទើបប្អូនសុខចិត្តផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងជាមុនសិន ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញ និងចាប់យកឲ្យបានដូចរៀមច្បងតាមពីក្រោយ ។

ចុងក្រោយប្អូនផ្តាំថា «យើងត្រូវពង្រីកវប្បធម៌របស់ខ្លួននៅខាងក្នុងប្រទេសឲ្យកាន់តែធំ ដើម្បីឲ្យកាន់តែរីកសាយទៅលើ ឆាកអន្តរជាតិ» ។ 

ខាងក្រោមសុទ្ធតែជាសមិទ្ធិពីថ្វីដៃរបស់លោក ឈ ច័ន្ទបូរី ៖

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម