ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងលោកជំទាវ សាសនូបត្ថម្ភក៍ ឡុង វិសាខា ព្រមទាំងក្រុមគ្រួសារ អញ្ជើញក្នុងពិធីភ្ជុំបិណ្ឌ នៅវត្តព្រះព្រះវិហារលើ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែតុលា ឆ្នាំ2023 ម៉ោង 8:32 នាទី ល្ងាច

រូបថត សុខលី និង សីឧត្តម៖

សូមឧទ្ទិសកុសលបុណ្យ ដែលកើតចេញពីបុណ្យភ្ជុំបិណ្ឌនេះ ចូរដល់បុព្វការីជន និងញាតិកាទាំងឡាយដែលបានចែកឋានទៅកាន់បរលោក សូមទទួលអនុទោនាយកអានិសង្ឃពីយើងខ្ញុំទាំងអស់គ្នា ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃផងចុះ។ 

ព្រឹកថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំថោះ គ.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ តុលា ឆ្នាំ ២០២៣ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ សាសនូបត្ថម្ភក៍ ឡុង វិសាខា ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ អញ្ជើញក្នុងពិធីភ្ជុំបិណ្ឌ នៅវត្តព្រះព្រះវិហារលើ ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដោយមានរៀបចំចង្ហាន់ និងទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ប្រកបដោយទឹកចិត្តជ្រះថ្លា សម្រាប់ទុកប្រគេនព្រះសង្ឃ​កសាងនូវ​សមិទ្ធផល​នានានៅក្នុងវត្ត ។

ឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី និងលោកជំទាវ បានចែកអំណោយជូនដល់តាជី យាយជី និងចាស់ជរា ជាច្រើនរូបផងដែរ ។

សូមជូនបុណ្យកុសលទាំងអស់នេះ ដល់ជនរួមជាតិទាំងអស់ និងសូមអនុមោទនាទទួលដោយសទ្ធាជ្រះថ្លារៀងៗខ្លួន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម