អបិយជំនឿរបស់គ្រូខ្មោចប៉េរូ ទស្សន៍ទាយលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក!

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី03 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 11:20 នាទី ព្រឹក

គ្រូខ្មោចជនជាតិប៉េរូម្នាក់ បានធ្វើពិធីបញ្ជាន់រូប ដើម្បីទស្សន៍ទាយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋ​អាមេរិក ថាតើអ្នកណានឹងក្លាយជាប្រធានាធិបតីអាមេរិក?

ក្នុងនោះក៏បានចង្អុលបង្ហាញថា លោក ចូ បៃដេន (Joe Biden) មានឱកាសឈ្នះ និងកំពុងត្រូវ«មន្តអាគមផ្លូវងងឹត» ដែលលោកគ្រូ ប៉ាបូល តូរ៉េស (Pablo Torres) បានធ្វើពិធីបណ្តេញចេញរៀបរយហើយ ។

លោកគ្រូខ្មោចបានសូត្រមន្ត និងផ្លុំឧបករណ៍តន្រ្តីបុរាណរបស់ជនជាតិអែនដៀន ហើយស្លៀកសម្លៀកបំពាក់ចម្រុះដែលមានឈ្មោះថា ប៉ាចាម៉ាម៉ា (Pachamama) ដើម្បីឱ្យការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រព្រឹត្តទៅដោយសន្តិ ដោយគ្មានការវាយប្រហារ ឬ មន្តអាគមអ្វី ។

ទំនាយថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកបន្ទាប់ នោះហើយជាហេតុផលដែលយើងធ្វើពិធីបណ្តេញចេញពីគាត់ (ចូ បៃដេន) យើងបានឃើញពួកគេវាយប្រហារគាត់ដោយប្រើមន្តអាគមជាមួយនឹងតុក្កតាពណ៌ខ្មៅ ព្រមជាមួយ នឹងតុក្កតា«វូឌូ» ដែលពួកគេដាក់ស្រមោលដើម្បីលុបគាត់ចោល ។

ពីលទ្ធផលស្ទង់មតិឲ្យឃើញថា ប្រជាជនអាមេរិកាំងមាននិន្នាការរើសលោក ចូ បៃដេន 50% ចំណែកលោក ដូណាល់ ត្រាំ តាមពីក្រោយ 41% ដែលការបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិក ប្រព្រឹត្តទៅនៅថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ប៉ុន្តែកំណត់សម្គាល់ថា ការបោះឆ្នោតនេះធ្វើមុនជាច្រើនរដ្ឋមកហើយ តាមរយៈប្រៃសណីយ៍ផង ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនជាមុនសិន ទើបដំណើរការបោះឆ្នោតបន្ត ។

ខាងលើគ្រាន់ជាអបិយជំនឿមួយ ដែលធ្វើឲ្យមនុស្សខ្លះដែលមានអបិយជំនឿស្រាប់ក៏ជឿ ខ្លះមិនជឿ ។ បើតាមការវិភាគទៅលើគូប្រជែងទាំងពីររូប គឺលោក ដូណាល់ ត្រាំ មានចំណុចខ្លាំងខាងសេដ្ឋកិច្ច ព្រោះត្រកូលគាត់ និងគាត់ខ្លួនឯងជាអ្នកជំនួញដ៏ខ្លាំងមួយ ឯចំណុចខ្សោយ គឺស្ថិតនៅត្រង់ គាត់គ្រប់គ្រងមេរោគកូវីដ-១៩ មិនបានល្អ បណ្តាលឲ្យញាតិមិត្តអ្នកស្លាប់រាប់សិបម៉ឺននាក់ មិនពេញចិត្ត ឯការស្ទង់មតិផ្សេងៗមិនអាចយកជាការបានទេ នៅពេលដែលមនុស្សអាមេរិកាំងបច្ចុប្បន្នមានការប្រែប្រួលឆាប់រហ័សពេក ។ អ៊ីចឹងរង់ចាំលទ្ធផលថ្ងៃទី ៣ វិច្ឆិកានេះ តើនរណាឈ្នះ នរណាចាញ់ ?

ពី REUTERS

សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម