តោះចូលអាន និងជួយសែរ ស្ពានបុរាណអច្ឆិរយៈរបស់ខ្មែរ ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍

ចំណេះដឹងទូទៅថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:20 នាទី ព្រឹក

ស្ពានកំពង់ក្តី ឬ ស្ពានព្រះទិស គឺជាស្ពានចំណាស់មួយ កសាងឡើងក្នុងសម័យអង្គរ សតវត្សទី១២ នៃរាជព្រះបាទជ័យវរ្ម័នទី៧ ។

ស្ពាននេះ សាងសង់ឆ្លងកាត់ស្ទឹងជីក្រែង ដើម្បីឆ្លងពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងបណ្តាខេត្តនៅប៉ែកខាងកើតប្រទេស ។ សព្វថ្ងៃ គេអភិរក្សស្ពាននេះដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីមានការសាងសង់ស្ពានថ្មីសម្រាប់ការឆ្លងកាត់ ។

ស្ពានកំពង់ក្តី មានប្រវែង ៧៥ ម៉ែត្រ កម្ពស់ ១៤ ម៉ែត្រ រន្ធត្រដេវចំនួន២១ និងសសរចំនួន២០ កសាងដោយថ្មបាយ ក្រៀម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ។ ស្ពានកំពង់ក្តីបានបង្ហាញពីអច្ឆរិយៈនៃនិម្មាបនកម្ម និងសំណង់កម្ពុជា នាសម័យអង្គរ ដែលជាគំរូដ៏ល្អសំរាប់បច្ចុប្បន្ន និងអនាគត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម