ប្រធានាធិបតីហ្វីលីពីនព្រមានថា នឹងលុបចោលសន្ធិសញ្ញា VFA ប្រសិនបើអាមេរិកដាក់អាវុធនុយក្លេអ៊ែរនៅហ្វីលីពីន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែមិីនា ឆ្នាំ2021 ម៉ោង 3:44 នាទី ល្ងាច

ប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ បានគំរាមបញ្ឈប់សន្ធិសញ្ញា VFA ជាមួយសហរដ្ឋអាមេរិកភ្លាមៗប្រសិនបើលោករកឃើញថា ក្រុងវ៉ាស៊ីនតោនមានអាវុធនុយក្លេអ៊ែរនៅហ្វីលីពីន ។ កិច្ចព្រមព្រៀង VFA ដែលបានចុះហត្ថលេខារាប់ទសវត្សរ៍កន្លងមក បានអនុញ្ញាតឱ្យទាហានអាមេរិករាប់ពាន់នាក់ធ្វើដំណើរមកប្រទេសហ្វីលីពីន ដើម្បីធ្វើសមយុទ្ធយោធា និងសកម្មភាពជំនួយមនុស្សធម៌ ។

 

លោក Phil Star បានរាយការណ៍ថា លោក ឌូតេរតេ នៅថ្ងៃទី ២៨ ខែកុម្ភៈ បានព្រមាននឹងលុបចោល VFA ជាមួយសហរដ្ឋអាមេរិកជាបន្ទាន់ ប្រសិនបើគាត់មានព័ត៌មានជាក់លាក់អំពីឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោននៅលើទឹកដីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

កាលពីឆ្នាំមុន លោក ឌូតេរតេ បានប្រកាសលុបចោលជាឯកតោភាគី VFA ម្តងមកហើយ ជាការឆ្លើយតបនឹងការខក​ខានរបស់សហរដ្ឋអាមេរិកក្នុងការចេញទិដ្ឋាការដល់សម្ព័ន្ធមិត្តរបស់គាត់មួយនេះ ។  លោកថា សហរដ្ឋអាមេរិកដែលចង់​រកទីតាំងយោធានៅក្នុងប្រទេសហ្វីលីពីន ដែលលោកគិតថាអាចធ្វើឱ្យទីក្រុងម៉ានីលស្ថិតក្នុងគ្រោះថ្នាក់ ។

លោក ឌូតេរតេ បាននិយាយទៀតថា លោកបានធានាដល់ប្រទេសចិនថា ខ្លួននឹងមិនអនុញ្ញាតឱ្យអាមេរិករក្សាទុកអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វីលីពីនឡើយ លើសពីនេះលោកក៏បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញហ្វីលីពីនមិនអនុញ្ញាតឱ្យមានវត្តមានអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះឡើយ ។ ប្រធានាធិបតីហ្វីលីពីនរូបនេះបានព្រមានថា ប្រសិនបើដូច្នេះសង្គ្រាមអាចនឹងផ្ទុះឡើងនៅសមុទ្រចិនខាងត្បូង ។

កាលពីឆ្នាំមុន លោក ឌូតេរតេ បានគំរាមម្តងហើយម្តងទៀតក្នុងការលុបចោល VFA ប្រសិនបើសហរដ្ឋអាមេរិកមិនបានផ្តល់វ៉ាក់សាំង Covid-19 ដល់ទីក្រុងម៉ានីល ឬវ៉ាស៊ីនតោនមិនដំឡើងថ្លៃសេវាសម្រាប់ប្រទេសហ្វីលីពីននោះទេ ។

ម៉្យាងវិញទៀតនៅក្នុងសភាតំណាងហ្វីលីពីន មន្ត្រីជាន់ខ្ពស់បានសម្តែងការគាំទ្រចំពោះគំនិតរបស់ព្រឹទ្ធសភាក្នុងការបន្តថែរក្សា VFA ក្រោមការដឹកនាំរបស់លោក បៃដេន ដោយសង្កត់ធ្ងន់ថា សន្ធិសញ្ញានេះគឺស្ថិតនៅក្នុងការពេញចិត្តរបស់ហ្វីលីពីន ៕

បកប្រែពីវេបសាយបរទេស

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម