អ្នកវិភាគនិយាយថា កំពង់ផែថ្មីរបស់ចិននៅសមុទ្រចិនខាងត្បូង សាងសង់ឡើងសម្រាប់ទទួលផ្ទុកយន្តហោះជំនាន់ថ្មី ។ កាសែត South China Mormning Post រាយការណ៍ថា អ្នកវិភាគខាងយោធាផ្សាយថា កំពង់ផែថ្មីនៅមជ្ឈមណ្ឌលធ្វើដំណើររបស់ចិន លើកោះហៃឡាំ ក្នុងសមុទ្រចិន មានទំហំធំល្មមនឹងទទួលផ្ទុកយន្តហោះទំនើប Type 002 របស់ចិនបាន ហើយជាកំពង់ផែប្រចាំនៅសមុទ្រចិនខាងត្បូង មានសារសំខាន់ខាងយុទ្ធសាស្ត្រចំពោះចិនខ្លាំងណាស់ ។
លោក លូ លីស៊ឺ អតីតសាស្ត្រាចារ្យប្រចាំសាលានាយនាវិករបស់តៃវ៉ាន់និយាយថា កំពង់ផែខាងលើមានទំហំធំ ទទឹង ៧៥ ម៉ែត្រ បណ្តោយ ៤២០ ម៉ែត្រ ឬស្មើនឹងខ្នាតកំពង់ផែផ្ទុកយន្តហោះ Type 002 ។ ផ្អែកលើតួលេខដែលរាយការណ៍ដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងបរទេស (CSIS)បាននិយាយថា ក្រុមហ៊ុនដឹកយន្តហោះទាំងអស់បានចំណាយពេលជាងកន្លះឆ្នាំ ដើម្បីបញ្ចប់ការថែទាំរបស់ពួកគេ ដូច្នេះចាំបាច់ត្រូវសាងសង់កំពង់ផែមុនពេលនាវាដឹកយន្តហោះថ្មីបើកដំណើរការ ។ គេរំពឹងថា នាវាដឹកយន្តហោះប្រភេទលេខ 002 នឹងត្រូវដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំក្រោយ ។ ព័ត៌មាននៅបាននិយាយទៀតថា ចិនមានផែនការសាងសង់នាវាផ្ទុកយន្តហោះ 002 ២ គ្រឿង ក្នុងពេលនេះកំពុងដំណើរការ សាងសង់គ្រឿងទីពីរ ដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០១៨ តែយឺតយ៉ាវដោយសារខាងបច្ចេកទេស ។
លោក លីវ វ៉ើនឈើង អ្នកនាំពាក្យកងនាវាចិននិយាយកាលពីថ្ងៃទី ២០ ខែធ្នូថា នាវាដឹកយន្តហោះសានទុងថ្មីចុងក្រោយរបស់ចិន បានដឹកនាំក្រុមនាវាផ្ទុកយន្តហោះឆ្លងកាត់ច្រកចមុទ្រតៃវ៉ាន់ ឆ្ពោះទៅសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង ដែលនឹងចាត់ការsmហ្វឹកហាត់សម្រាប់ពេលអនាគត តាមតម្រូវការរបស់កងទ័ព ៕
ប្រភព AFP, PHOTO / STR / China OUT
ដោយ ម៉ារ៉ា