អាជ្ញាធរជាតិអប្សរា ធ្វើពិធីប្រុងពាលីជួសជុលប្រាសាទផ្ទី

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមេសា ឆ្នាំ2021 ម៉ោង 1:10 នាទី ល្ងាច

ដោយ ចាន់ធឿន៖

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានឯកឧត្តម គឹម សុធិន ឯកឧត្តម ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពាលីបែបសាសនា ដើម្បីជួស​ជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា ​ ក្នុង​ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ​ ខេត្ដ​សៀមរាប។

ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ សិក្សានៅប្រាសាទផ្ទីឡើងវិញនៅដើមខែ មីនា ដើម្បីលម្អិតពីរចនាសម្ពន្ធប្រាសាទនេះ ក្រោយសប្បុរសជនមួយរូប គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយាន បានប្រកាសពីកិច្ចសហការឧបត្ថម្ភដើម្បីជួសជុលប្រាសាទនេះឡើងវិញ ។

ប្រាសាទ​វាល​ផ្ទី​ ស្ថិតនៅ​ចំ​កណ្ដាល បារាយណ៍​ប្រាសាទ​បេង​មាលា ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​សេចក្ដីសុខ​ ដើម្បី​បើក​ការដ្ឋាន​ធ្វើ​កំណាយ​ មុន​ការជួសជុល​ប្រាសាទ​នេះ ​ឡើងវិញ ​ខណៈដែល​ប្រាសាទ​វ័យ​ជាង​១​ពាន់​ឆ្នាំនេះ ​រង​ការខូចខាត​ជាច្រើន​ឆ្នាំ​កន្លងមក ៕

រូបភាពរប់សអាជ្ញាធរជាតិអ​ប្សរា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម