រដ្ឋាភិបាលថៃកាត់បន្ថយថ្ងៃកាក់ខ្លួន​ (ចត្តាឡីស័ក) មកនៅត្រឹម ១០ ថ្ងៃ ចាប់ពីថ្ងៃ...

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 4:06 នាទី ល្ងាច


រដ្ឋាភិបាលថៃ បានកាត់បន្ថយរយៈពេលកាក់ខ្លួន​ (ចត្តាឡីស័ក) ជនបរទេសដែលធ្វើដំណើរចូលប្រទេសថៃមកត្រឹម ១០ ថ្ងៃ ដែលពីមុនតាមស្តង់ដារ ១៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមេសានេះតទៅ ។

នៅព្រឹកនេះ  (១៩ មីនា) កិច្ចប្រជុំមួយ ដែលមាននាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា ជាប្រធាន បានសម្រេចបន្លាយពេលគ្រប់គ្រងកូវីដ-១៩ ក្នុងភាពអាសន្នទូទាំងប្រទេសរយៈពេល ២ ខែបន្តទៀត គឺសុពលភាពថ្ងៃទី ៣១ ខែឧសភា ឆ្នាំនេះ ដើម្បីគ្រប់គ្រងការពារការរាតត្បាតពីមេរោគកូវីដ-១៩ ។ ចំណែកប្រទេសចំនួន ៣ ដែលបានវ៉ាក់សាំងលិខិតឆ្លងដែន របស់ពួកគេជាមុន ។

ចំណែករឿងវ៉ាក់សាំងលិខិតឆ្លងដែន ត្រូវពិភាក្សាជាមួយប្រទេសផ្សេងៗ ដោយប្រើទម្រង់កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Agreement=MRA) ដោយការយល់ព្រមទទួលទេសចរណ៍ទាំងពីរភាគីប្រទេស ហើយថៃនឹងពិនិត្យមើលថាតើប្រទេសដែលមានវិធានការគ្រប់គ្រមេរោគកូវីដ-១៩ បានល្អ ក្នុងនេះ ថៃបានលើកយក ៣ ប្រទេសគឺ សហរដ្ឋអាមេរិក សិង្ហបុរី និង កូរ៉េខាងត្បូង ចំណែកប្រទេសដទៃទៀតថៃកំពុងពិចារណា ។

មួយទៀត មានការអនុញ្ញាតឱ្យអ្នកធុរកិច្ចដែលបានចាក់ចាក់វ៉ាក់សាំងរួច និង កាក់ខ្លួនតាមរយៈពេល ព្រមទាំងអាចធ្វើដំណើរចូលរួមប្រជុំ និងប្រើប្រាស់កន្លែងប្រជុំបាន ។

ចំណែកសង្ក្រាន្តឆ្នាំថៃ ធ្វើតាមប្រពៃណី តែហាមសាច បាញ់ទឹក ជប់លៀង និងប្រគំតន្ត្រី ៕

ដោយ ពិសិទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម