ពិបាកភ្នែក ! ថៃចាប់ជនជាតិខ្មែរ ១២ នាក់លួចចូលធ្វើការនៅថៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែមករា ឆ្នាំ2021 ម៉ោង 10:57 នាទី ព្រឹក

អត្ថបទ Bong Rith Kh:

ជនជាតិខ្មែរចំនួន ១២ នាក់បានលួចចូលទឹកដីថៃ ត្រូវកម្លាំងការពារព្រំដែនថៃ ចាប់បាននៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ពលករទាំង ១២ នាក់នោះ មានប្រុស ៧ នាក់ និងស្រ្តី ៥ នាក់ គ្មានឯកសារធ្វើដំណើរ និងឯកសារអនុញ្ញាតឲ្យធ្វើការនៅក្នុងប្រទេសថៃ ត្រូវទាហានព្រានទី 1201 ។ មុននាំខ្លួន កងការពារដែលស្លៀកពាក់ឈុតការពារមេរោគកូវីដ-១៩ បានផ្តល់ម៉ាសពាក់ និងលាងដៃជាមួយជែល អាលក់កុល វាស់កម្តៅ ទើបនាំមកស៊ើបសួរ ។

ជនជាតិខ្មែរទាំង ១២ នាក់បានសារភាពថា ពួកគេបានលួចចូលដីថៃ តាមច្រករបៀង ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យរកមេរោគកូវីដ-១៩ ឡើយ ។ គាត់បានមកធ្វើការជួសជុលស្បែកជើងជជុះនៅភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

បន្ទាប់ពីស៊ើបសួររួចរាល់ហើយ ភាគីខាងថៃបានបញ្ជូនជនជាតិខ្មែរទាំង ១២ នាក់មកកងកម្លាំងខ្មែរនៅព្រំដែន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម