ត្រាំ នឹងជិះយន្តហោះ Air Force One ជាលើកចុងក្រោយទៅរស់នៅរដ្ឋផ្ល័រីដា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី17 ខែមករា ឆ្នាំ2021 ម៉ោង 12:26 នាទី ល្ងាច

ទីភ្នាក់ងារស៊ីនហួរបស់ចិននៅថ្ងៃទី ១៧ មករា រាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងចេញពីរដ្ឋធានីវ័រស៊ីងតុន ឌី.ស៊ី. នៅព្រឹកថ្ងៃទី ២០ ខែមករា មុនចាប់ផ្តើមពិធីចូលស្បថកាន់តំណែងរបស់លោក ចូ បៃដេន ហើយថា លោក ត្រាំ នឹងរៀបចំពិធីចុះចេញពីតំណែង និងលាគ្នាដ៏ធំមួយផងដែរ ។

ទីភ្នាក់ងារ AP (Associated Press) ផ្សាយថា ពិធីលាគ្នាដែលរៀបចំឡើងនៅមូលដ្ឋានទ័ព Joint Base Andrews) ក្នុងរដ្ឋមេរីលែន នឹងមានការទទួលស្វាគមន៍បែបដែលគាត់បានធ្វើក្នុងឋានៈជាប្រធានាធិបតីទៅទស្សនកិច្ចនៅក្រៅប្រទេស រួមមាន «កម្រាលព្រំក្រហម អ្នកកាន់ទង់ជាតិ ក្រុមដង្ហែក្បួនរបស់កងទ័ព ហើយថែមទាំងបាញ់កាំភ្លើងសំពះ ២១ ណាតើ» ។

ក្នុងថ្ងៃនោះ ត្រាំ នឹងជិះយន្តហោះ Air Force One ជាលើកចុងក្រោយ ឆ្ពោះទៅ ម៉ារ-អា-ឡាហ្គោ (Mar-a-Lago) រដ្ឋផ្ល័រីដា ដែលតាមសេចក្តីរាយការណ៍ថា ក្រោយពីចុះពីតំណែង គាត់នឹងប្រើជីវិតនៅទីនោះ ។

ត្រាំ ធ្លាប់បានពោល ខ្លួននឹងមិនចូលរួមក្នុងពិធីទទួលតំណែងរបស់ បៃដេន ទេ ស្របពេលដែល បៃដេន និយាយចាក់ខ្សែថា «នុះ ជារឿងល្អណាស់» ។

ទោះយ៉ាងណា លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីរបស់រដ្ឋាភិបាលលោក ត្រាំ មានផែនការចូលរួមក្នុងសច្ចាប្រណិធានរបស់ បៃដេន ហើយ បៃដេន ក៏សម្តែងការសប្បាយចិត្តដែល ម៉ៃ ផេន ចូលរួម ហើយនៅព្រឹកថ្ងៃសុក្រ ទី ១៥ ខែមករា លោក ផេន បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី កាមេឡា ហែរីស អនុប្រធានាធិបតីរបស់លោក ចូ បៃដេនថាត្រៀមខ្លួនថានឹងជួយ ៕

បកប្រែពី xinhuathai

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម