ចូលរួមសោកស្តាយជាមួយមិត្តចិន ព្យុះរដូវក្តៅវាយប្រហារធ្ងន់ធ្ងរ (មានវីដេអូ)

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 11:30 នាទី ព្រឹក

 ព័ត៌មានពីទីក្រុងប៉េកាំងមិ្សលមិញ (១ ឧសភា) ថា នៅស្រុកណាំងធុង ខេត្តជៀងស៊ូ ជាស្រុកមួយក្នុងចំណោមស្រុកជាច្រើន បានទទួលការខូចខាតយ៉ាងខ្លាំងពីព្យុះរដូវក្តៅ បណ្តាលឲ្យស្លាប់ ១១ នាក់ និងរបួស ១០២ នាក់។ តំបន់ខ្លះបង្កជាទឹកជំនន់លិចទ្រព្យសម្បត្តិមិនចេះតិច ។

របាយការណ៍ពីកាសែត Globle Times ឲ្យដឹងថា ផ្នែកជួយសង្គ្រោះបានជួយជម្លៀសប្រជាជន ៣.០៥០ នាក់ ចេញពីកន្លែងព្យុះវាយប្រហារ ។

ខាងឧតុនិយមឲ្យដឹងថា វាល្បឿន ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យតំបន់នោះគ្មានអគ្គិសនីប្រើ អគារ លំនៅដ្ឋានត្រូវខូចខាតយ៉ាងដំណំ រួមទាំងដើមឈើបាក់ដួលរលំពេញផ្លូវថ្នល់ ។ ទូកប្រជានេសាទត្រូវរលកបោកលិចស្លាប់ ២ នាក់ និង បាត់ខ្លួន ៩ នាក់ ៕

រូបភាព REUTERS

ឃ្លីបវីដេអូពី weather events, CCTV Video News Agency

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម