និស្សិតខ្មែរ ២៩ រូប ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីព្រះរាជទានព្រះមហាក្សត្រថៃ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែមិីនា ឆ្នាំ2021 ម៉ោង 2:10 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

គេហទំព័រ mgronline របស់ថៃ បានផ្សាយអត្ថបទស្តីពីនិស្សិតខ្មែរចំនួន ២៩ រូប បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ បានធ្វើដំណើរដល់កាលពីថ្ងៃទី ២៤ ខែមីនា តែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃតាមវិធានការសុខាភិបាលថៃ នៅឯខេត្តស្រះកែវ មុនពេលបែកខ្ញែកទៅកាន់មហាវិទ្យាល័យផ្សេងៗ ។

និស្សិតទាំង ២៩ រូប (ប្រុស ១៦ ស្រី ១៣ រូប) បានទទួលថវិកាព្រះរាជទានពីព្រះមហាក្សត្រថៃ ជាអាហារូបករណ៍ ហើយធ្វើដំណើរតាមច្រកទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ចូលទៅដល់ទឹកដីថៃក្នុងភូមិខ្លងលឹក​ ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ ដើម្បីធ្វើចត្តាឡីស័ករកមេរោគកូវីដ-១៩ រយៈពេល ១៤ ថ្ងៃនៅវិទ្យាល័យផូធិវិឆាល័យ មហាវិទ្យាល័យស៊ីនខារីនវិរ៉ូត ក្នុងស្រុកវ៉ាត់ណាខន ខេត្តស្រះកែវ ។

នៅទីនោះ មានមន្រ្តីអន្តោប្រវេសន៍ប្រចាំខេត្តស្រះកែវ, ទាហានព្រាន 1201, មន្ត្រីការិយាល័យគ្រប់គ្រងជំងឺអន្តរជាតិ, មន្រ្តីគយស្រុកអារញ្ញប្រៈថេត និងបុគ្គលិកមកពីស្ថាប័នអាហារូបករណ៍ ផ្តល់ការស្វាគមន៍ និងពិនិត្យលិខិតឆ្លងដែន រួមទាំងវិធានការណ៍វាស់សីតុណ្ហភាព តាមវិធានការរបស់ក្រសួងសុខាភិបាល ។

និស្សិតកម្ពុជាទាំង ២៩ រូប បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ ថ្ងៃមក នឹងត្រូវធ្វើដំណើរទៅរៀនភាសាថៃបឋម នៅវិទ្យាល័យមហាសានខាម រយៈពេលមួយខែ មុននឹងបែកខ្ញែកគ្នាទៅសិក្សាតាមមហាវិទ្យាល័យផ្សេងៗ ។

និស្សិតកម្ពុជាដែលបានទទួលទុនព្រះរាជទានលើកនេះ ជាជំនាន់ទី ២ ដែលនឹងត្រូវសិក្សាក្នុងកម្រិតថ្នាក់បរិញ្ញាទាល់តែ​ចប់ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម