យោធាភូមា រើសប្រធានាធិបតីបានហើយ!

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី03 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:50 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

កងទ័ពមីយ៉ាន់ម៉ា ខ្លះហៅតាមឡាតាំង «មៀនម៉ា ពីមុនហៅ (ភូមា) រើសយកឧត្តមសេនីយ៍ ម្យ៉ិន ស្វេ អនុប្រធានា ធិបតីទី ១ ជាអ្នកកាន់ការប្រធានាធិបតីស្តីទី ក្រោយពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ និងលបឃាត់ឃុំខ្លួនលោកស្រី អ៊ុន សានស៊ូឃ្យី និង​ប្រធានាធិបតី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ។

លោក ម្យ៉ិន ស្វេ ធ្លាប់ធ្វើជាប្រធានាធិបតីស្តីទីសហរដ្ឋម្តងមកហើយកាលពីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីអតីតប្រធានាធិបតី ធីន ចរ បានលាលែងពីតំណែងនៅថ្ងៃទី ២១ ខែមីនាឆ្នាំនោះមក ។

លោក ធិន ចរ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា ក្រោយលាលែង ត្រូវបានរើសលោក ម្យ៉ិន ស្វេ ឡើងស្តីទី

រដ្ឋប្រហារលើកនេះ យោធាមីយ៉ាន់ម៉ាបានកាត់ផ្តាច់ការទាក់ទងទាំងអស់នៅក្នុងទីក្រុងណេពិដោ និងតំបនើជាច្រើនទៀត ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងយោធា មានភាពប្រទាំងប្រទើសគ្នា ដោយយោធាដោយចោទប្រកាន់ទៅលើការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ ២០២០ ថាមានអំពើពុករលួយទ្រង់ទ្រាយធំ ដែលការបោះឆ្នោតនេះ កើតឡើងជាលើកទី ២ បន្ទាប់ពីមីយ៉ាន់ម៉ាបញ្ចប់របបផ្តាច់ការយោធារបស់ខ្លួនក្នុងឆ្នាំ ២០១១ មក ៕

ប្រភពពី ANI

រូបភាពពី :YE AUNG THU / POOL / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម