ថ្ងៃ ១ មេសា ថៃបន្ថយថ្ងៃចត្តាឡីស័កពី ១៤ ថ្ងៃ មកនៅត្រឹម ១០ថ្ងៃចំពោះភ្ញៀវទេសចរចូលប្រទែស

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី01 ខែមេសា ឆ្នាំ2021 ម៉ោង 11:20 នាទី ព្រឹក

Twitter @ djboych9 បានផ្សព្វផ្សាយឯកសារមួយពីលោក Suwich Thampalo ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្តីពីវិធានការបង្ការជំងឺសម្រាប់អ្នកធ្វើដំណើរចូលមកប្រទេសថៃ និងត្រូវប្រតិបត្តិនៅក្នុងកន្លែងដាច់ដោយឡែក កំណត់ដោយរដ្ឋាភិបាល ដើម្បីការពារការរីករាលដាលនៃកូវីដ-១៩ ។

ថ្ងៃទី ១ មេសានេះតទៅ ប្រទេសថៃនឹងចាប់ផ្តើមអនុវត្តគោលការចត្តាឡីស័កពី ១៤ ថ្ងៃមកនៅត្រឹម ១០ថ្ងៃ លើកលែងតែ ១១ ប្រទេស មកពីទ្វីបអាហ្វ្រិក ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែល មានដូចជា៖ ១. អាហ្វ្រិកខាងត្បូង ២. ហ្ស៊ីមបាបវ៉េ ៣. ម៉ូហ្សំប៊ិក ៤. ប៊ុតស្វាណា ៥. ហ្សំប៊ី ៦. កេនយ៉ា ៧. រ៉្វាន់ដា ៨. កាមេរូន ៩. កុងហ្គោ ១០. ហ្គាណា ១១. តង់ហ្សានី ។

ប្រភព kapook

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម