៤ ប្រទេសទន្លេមេគង្គ អំពាវនាវចិនដោះលែងទឹក (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី13 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:25 នាទី ព្រឹក

ដោយ សូរ្យសែង៖

សេចក្តីរាយការណ៍នៅថ្ងៃទី ១២ ខែកុម្ភៈថា ទឹកទន្លេមេគង្គប្រែជាពណ៌ខៀវនៅតាមបណ្តោយព្រំដែនថៃ - ឡាវ ទៅជាពណ៌ល្អក់ខ្មៅ ដែលជាសញ្ញាបង្ហាញពីទឹករាក់ និងបរិមាណភក់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមទាប នេះបណ្តាលមកពីការកម្រិតនៃលំហូរទឹកពីទំនប់ជីងហុង ក្នុងខេត្តយូណាន នៅភាគនិរតីនៃប្រទេសចិន ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការទន្លេមេគង្គ ឬ MRC ថា សភាវៈនៃទឹកភ្លៀងថយចុះ រួមទាំងការសាងសង់វារីអគ្គិសនីជាច្រើនកន្លែងនៅខាងដើមនៃទន្លេមេគង្គ និងបែងចែកខ្សែទន្លេផ្សេងៗ ធ្វើឲ្យកម្រិតទឹកទន្លេថយចុះ ។

លោកវេជ្ជបណ្ឌិត Winai Wangpimoon លេខាធិការដ្ឋាន MRC កម្រិតទឹកឡើង និងថយចុះនៅទន្លេមេគង្គក្រោមទំនប់វារីជីងហុង បានចុះមកដល់ទីក្រុងវៀងចន្ទន៍ដែលជារាជធានីនៃប្រទេសឡាវ ប៉ះពាល់ដល់ការបម្លាស់ទីរបស់ត្រី ការធ្វើកសិកម្ម និងគមនាគមន៍ដឹកជញ្ជូន រួមទាំងមនុស្សជិត ៧០ លាននាក់ ដែលពឹងផ្អែកទឹកទន្លេមេគង្គ ក្នុងការចិញ្ចឹមជីវិត និងសុវត្ថិភាពចំណីអាហារ ។

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីជួយដល់ប្រទេសទន្លេមេគង្គក្រោម គ្រប់គ្រងហានិភ័យឱ្យ មានប្រសិទ្ធភាព គណៈកម្មការទន្លេមេគង្គបានអំពាវនាវដល់អាជ្ញាធរចិន និងក្រុមប្រទេសមេគង្គក្រោម ចែករំលែកផែនការបញ្ចេញទឹក ជាមួយ MRC ។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា សភាវៈខាងលើអាចត្រឡប់មករកប្រក្រតីវិញបាន ប្រសិនមានការព្រលែងទឹកឲ្យច្រើនពីទំនប់វារីអគ្គិសនីជាច្រើនកន្លែងរបស់ចិន ។

កាលពីឆ្នាំមុន ប្រទេសចិនបានសន្យាចែករំលែកទឹកពីទំនប់វារីអគ្គិសនីរបស់ខ្លួន ជាមួយបណ្តាប្រទេសសមាជិក MRC ៤ រួមមាន ប្រទេសឡាវ ថៃ កម្ពុជា និង វៀតណាម ។ កាលពីខែមករាឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានជូនដំណឹងដល់ក្រុមប្រទេសជិតខាងថា ប្រទេសចិនកំពុងបំពេញទំនប់វារីអគ្គិសនីរបស់ខ្លួនហើយលំហូរទឹកក្នុងទន្លេមេគង្គនឹងវិលត្រឡប់មករកស្ថានភាពប្រតិបត្តិការធម្មតាវិញ នៅថ្ងៃទី ២៥ ខែមករា ប៉ុន្តែ MRC បាននិយាយថា ទឹកហូរចេញពីទំនប់ជីងហុងមានចំនួន ៧៨៥ ម៉ែត្រគូបក្នុងមួយវិនាទី នៅដើមខែមករាវានឹងកើនឡើងដល់ ១៤០០ ម៉ែត្រគូបក្នុងមួយវិនាទី នៅពាក់កណ្តាលខែ ។

តែទោះយ៉ាងណា កម្រិតទឹកបានថយចុះជាថ្មីក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយមានកម្រិត ៨០០ ម៉ែត្រគុបក្នុងវិនាទី កាលពីថ្ងៃទី ១១ កុម្ភៈកន្លងទៅថ្មីៗនេះ ៕


រូបភាព  REUTERS
ឃ្លីបវីដេអូ – RealLifeLore2

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម