ប្រហារជីវិតជនទទួលសំណូក ១,៧៨៨ លានយាន់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី30 ខែមករា ឆ្នាំ2021 ម៉ោង 9:40 នាទី ព្រឹក

លោក ឡៃ ស៊ាវមីន អតីតប្រធានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋចិន ត្រូវបានគេប្រហារជីវិតរួចហើយ ក្នុងករណីអំពើពុករលួយ និងសូកប៉ាន់ប្រាក់ជាង ១.៧៨៨ លានយាន់ ជិត ៣០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងបទល្មើសមានប្រពន្ធ ២ នាក់ក្នុងពេលតែមួយ ។

សេចក្តីសម្រេចរបស់តុលាការកំពូលនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា បទល្មើសរបស់ចុងចោទ គឺធ្ងន់ធ្ងរណាស់ ហើយប៉ះពាល់ដល់គ្រប់វិស័យនៃសង្គម ទោះបីមិនទាន់មានការបង្ហើបជាផ្លូវការអំពីការប្រហារជីវិតលោក ឡៃ តាមវិធីណាក៏ដោយ ប៉ុន្តែរបាយការណ៍របស់CCTV បញ្ជាក់ថា ចុងចោទមានឱកាសជួបជាមួយសមាជិកគ្រួសារ មុនពេលចូលដល់កន្លែងប្រហារជីវិត ៕

ប្រភពពី naewna

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម