លោកអធិការស្រុកសៀមប៉ាង ត្រូវថ្មោងក្រសួងមហាផ្ទៃ

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 2:45 នាទី ល្ងាច

 អត្ថបទ ពិសិទ្ធ៖

តាំងពីពរពោះ អ្នកគ្រូពេទ្យតែងផ្តល់ដំបូន្មានមាតាជារឿងយៗឲ្យ «បំបៅដោះកូនដោយទឹកដោះ» ព្រោះទឹកដោះតំណក់មាតាដំបូងធ្វើឲ្យទារកមានសុខភាពល្អណាស់ រហូតដល់ ៦ ខែបន្ទាប់។ ទារកដែលចេញពីផ្ទៃម្តាយដំបូង អ្នកគ្រូពេទ្យ​ហាមបន្តក់ទឹកជាដាច់ខាត គឺឲ្យកូនបៅទឹកដោះម្តាយតែមួយមុខ មួយតំណក់មានតម្លៃ...។

ពាក្យថា «ទឹកដោះម្តាយថ្លៃ» យើងតែងនិយាយពេញមាត់ នៅពេលយើងរួចផុតពីគ្រោះថ្នាក់ផ្សេងៗ បានពោលថា «ទឹក ដោះអ្នកម្តាយថ្លៃណាស់ៗ» កូនត្រូវផុតគ្រោះ មានជីវិតសាជាថ្មី...«អរគុណទឹកដោះម្តាយថ្លៃ!» ។

ប៉ុន្តែថ្មីៗនេះ បែរជាផ្ទុះរឿងខ្លាំងអំពីស្ត្រីអនុសេនីយ៍ទោបំបៅដោះកូន នៅស្រុកសៀមប៉ាង ខេត្តស្តឺងត្រែង បង្ហោះតាមបណ្តាញសង្គម ត្រូវគាត់សុំទោសរួចរាល់ ប៉ុន្តែលោកអធិការស្រុកនៅតែកោះហៅមកព្រមានមិនអោយបំបៅដោះកូនបែបនេះបន្តទៀត​ ។

 

កើតរឿងបែបនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន បានចេញលិខិតព្រមានលោកអធិការ​ស្រុកសៀមប៉ាង បន្ទាប់ពីលោកអធិការរូបនេះ ព្រមានលោកស្រីអនុសេនីយ៍ទោដែលបំបៅដោះកូននៅក្នុងពេលកំពុងបំពេញភារកិច្ចនោះ ។​លោកជំទាវ រដ្ឋលេខា ធិការបានមានប្រសាសន៍ថា​ លោកអធិការគួរកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយឲ្យមន្ត្រីជាស្ត្រីបែបនេះទទួលបានការយកចិត្តទុកដាក់ និងឲ្យគាត់មាន​ឱកាសថែរក្សាកូន «ដូចម្តាយលោក ថែទាំលោកកាលពីនៅទារកអ៊ីចឹង» ។

នេះជារឿងគួរឲ្យអាម៉ាសបំផុតនៅលើបណ្តាញសង្គមមេឌាកម្ពុជា  ដែលផ្ទុះការ Comment ទៅលើលោកអធិការស្រុកសៀមប៉ាង រិះគន់មួយម៉ាត់ៗ រហូតឲ្យគាត់បកស្រាយច្បាប់ ថាមាត្រាប៉ុន្មានដែលមិនឲ្យម្តាយបំបៅដោះកូន»   ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម