អាមេរិកដាក់បញ្ជី (Black List) កូនមេយោធាមីយ៉ាន់ម៉ា ២ នាក់ និងក្រុមហ៊ុន ៦ កន្លែង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែមិីនា ឆ្នាំ2021 ម៉ោង 10:16 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើកូនប្រុស-កូនស្រីរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា គឺនាយឧត្តមសេនីយ៍ មីន អងឡាយ អគ្គមេបញ្ជាការយោធាជាន់ខ្ពស់ ព្រមទាំងក្រុមហ៊ុនចំនួន ៦ កន្លែងទៀត ក្រោមការគ្រប់គ្រងរបស់កូនទាំងពីរ ដែលនេះជាវិធានការចុងក្រោយដើម្បីដាក់សម្ពាធរដ្ឋាភិបាលយោធា ។

ព័ត៌មានពីរដ្ឋធានីវ័រស៊ីងតុន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ មីនា ក្រសួងការបរទេសអាមេរិកចេញសេចក្តីថ្លែងការណ៍មួយថា បានចុះបញ្ជីខ្មៅទៅលើកូន មីន អង ឡាយ ២ រូបក្នុងចំណោម ៣ រូប គឺលោក អង ព្យេ សូន និងលោកស្រី ខិន ធីរី ថេតម៉ញ ព្រមទាំងដាក់ទណ្ឌកម្មខាងពាណិជ្ជកម្មចំពោះក្រុមហ៊ុន ៦ ដែលកូនទាំងពីររបស់លោក មីន អង ឡាយ ជាអ្នកគ្រប់គ្រង ។

ខណៈពេលដែលលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ដើម្បីរារាំងយោធាពីការស្វែងរកឱកាសបង្កើតផលប្រយោជន៍ តាមរយៈការប្រើប្រាស់សម្បត្តិធនធានរបស់ប្រទេស ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនធ្វើអ្វីៗបន្ថែមទៀត ប្រសិនបើកងទ័ពមីយ៉ាន់ម៉ានៅតែមិនបញ្ចប់អំពើហឹង្សាប្រឆាំងនឹងប្រជាជន និងបោសសម្អាតគូប្រជែងនយោបាយ ។

ប្រជាជនមីយ៉ាន់ម៉ា ប្រឆាំងនឹងបម្រាមគោរចរ នាំគ្នាអុជទាន

ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ នៅប្រទេសមីយ៉ាន់ម៉ាមនុស្សជាង ៦០ នាក់បានស្លាប់ដោយសារអំពើហឹង្សានយោ បាយ ហើយមនុស្សជាង ១.៧០០ នាក់ត្រូវបានចាប់ខ្លួន រួមទាំងលោកស្រី  អ៊ុង សានស៊ូឃ្យី និងអតីតប្រធានាធិបតី វីនហាយ ផង ដោយពួកគេទាំងពីរនឹងត្រូវឡើងតុលាការនៅថ្ងៃទី ១៥ ខែមីនាខាងមុខនេះ ៕

យោធាទៅចាប់សកម្មជននយោបាយខាងលោកស្រីស៊ូឃ្យី ដល់ផ្ទះ

រូបភាពពី AP

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម