ផ្អាកគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជនទាំងអស់ ចាប់ពីថ្ងៃទី ២០ មីនាទៅ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែមិីនា ឆ្នាំ2021 ម៉ោង 8:09 នាទី ព្រឹក

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ប៉ុន្តែគ្រឹះស្ថានទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ។

ការផ្អាកនេះ គឺដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលសហគមន៍តាំណងពីថ្ងៃ ២០ កុម្ភៈ ដែលមានរយៈពេលមួយខែមកហើយនៅតែមិនស្រាកស្រាន្ត ។ ហេតុដូច្នេះ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវជារឿយៗ ឲ្យពលរដ្ឋចូលរួមទាំងអស់គ្នា បើមិនចាំបាច់កុំឲ្យកូនចៅចេញពីផ្ទះ និងអនុវត្ត ៣ការពារ ៣កុំ ។

ខាងក្រោមជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម