ជួយគ្នា ក្នុងគ្រាកំបាក! អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកាដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(T.Y.D.A.)

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 1:12 នាទី ល្ងាច

នៅលើផេកហ្វេសប៊ុក របស់អ្នកឧកញ៉ា គិត ម៉េង (Neak Oknha Kith Meng) អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន មហាជនបានឃើញសារដ៏ចាក់ដោតរបស់អ្នកឧកញ៉ា នូវសេចក្ដីថ្លែងអំណរគុណចំពោះការលះបង់ដ៏ថ្លៃថ្លាបំផុតរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T.Y.D.A.) ក្នុងការជួយប្រជាពលរដ្ឋកម្ពុជា ។

អ្នកឧកញ៉ាមានប្រសាសន៍ថា «ខ្ញុំ និងភរិយារបស់ខ្ញុំ ចំណាន មានកិត្តិយសសូមចូលរួមនូវវិភាគទានចំនួន ៥ ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការបន្តទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ រយៈពេល ៣០ថ្ងៃកន្លង​មក នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាពដ៏រឹងមាំនៅក្នុងសហគមន៍របស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩» ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(T.Y.D.A.)ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ពេជ ចន្ទមុន្នី បានបោះជំហានទៅមុខជា​និច្ច ដើម្បីផ្ដល់ជំនួយដោយស្ម័គ្រចិត្តក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។

ពួកខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វីរបុរសទាំងអស់នៅក្នុងអំឡុងការរាតត្បាតនេះ ដែលមានដូចជា ក្រុមវេជ្ជបណ្ឌិត អ្នកជំនាញវេជ្ជសាស្រ្តទាំងអស់ ស្ថាប័នរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីអាចគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ពួកយើងទាំងអស់គ្នាមានតួនាទីចូលរួមជួយពួកគាត់បានដោយអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

សូមជូនពរអ្នកទាំងអស់គ្នាទទួលបានសុខសុវត្ថិភាព!

រូបភាព Remy Khin

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម