ក្តុកក្តួលណាស់ ក្មួយតូចខ្លាចស្នូរកាំភ្លើង ក៏សរសេរសំបុត្រផ្ញើទៅ UN មានន័យដូចតទៅ...

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី28 ខែមិីនា ឆ្នាំ2021 ម៉ោង 8:56 នាទី ល្ងាច

Admin សូរ្យរិទ្ធ៖

ក្មេងស្រីអាយុ ៩ ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា បានធ្វើឲ្យពិភពលោកក្តុកក្តួលអួលឱរ៉ា ស្រក់ទឹកនេត្រារាប់លានតំណក់ ដោយ​សារនាងបានសរសេរសំបុត្រខ្មៅដៃ ជាភាសាអង់គ្លេស ខ្លី តែខ្លឹម ផ្ញើទៅអង្គការសហប្រជាជាតិ (UN) ដោយសង្ឃឹមថា នឹង​មក​ជួយដោះស្រាយស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ។

ខ្លឹមសារសំបុត្រក្មួយសរសេរថា ៖ «ខ្ញុំខ្លាចស្នូរគ្រាប់កាំភ្លើង ខ្ញុំចង់ទៅសាលារៀន និងរន្ធត់ណាស់ដែលមនុស្សជាច្រើនត្រូវស្លាប់...!» ។

ម៉ី វ៉ុង (May Wong) អ្នកកាសែត Channel News Asia  បាន Twitt ដល់ស្ថានការណ៍តវ៉ាប្រឆាំងនឹងរដ្ឋប្រហារក្នុង​មីយ៉ាន់ម៉ា ដោយនិយាយកាលពីថ្ងៃទី ២៧ មីនាថា ត្រឹមតែមួយថ្ងៃមានកុមារយ៉ាងតិច ៣ នាក់បានស្លាប់ និងចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារពីថ្ងៃទី ១ កុម្ភៈមក មានក្មេងអាយុតិចជាង ១៨ ឆ្នាំ ជាង ១០ នាក់ត្រូវសម្លាប់ ។ នៅចុងក្រោយ កុមារអាយុ ៩ ឆ្នាំ បានសរសេរសំបុត្រផ្ញើទៅអង្គការសហប្រជាជាតិ ដែលសង្ឃឹមថា នឹងចូលមកជួយដោះស្រាយស្ថានការណ៍ក្នុងមីយ៉ាន់ម៉ា ។

តើបើក្រឡេកមកមើលប្រទេសដែលមានសន្តិភាព សន្តិសុខ និងសភាពស្ងប់ស្ងៀមក្នុងប្រទេស ដូចយ៉ាងប្រទេសកម្ពុជា​យ់ើង តើមានតម្លៃប៉ុនណា ? គ្មាននរណាចង់បានសភាពដូចប្រទេសមីយ៉ានម៉ាតទៅទៀតទេ អ្វីដែលខ្មែរធ្លាប់ឆ្លងកាត់ សុទ្ធតែមេរៀនកំពូលល្អ ទើបយើងហ៊ាននិយាយ !

ខ្លឹមសារសំបុត្រជាភាសាអង់គ្លេស ប្រែជាភាសាខ្មែរដូចខាងក្រោម ៖

«សូម UN ជួយផង ប្រទេសរបស់ខ្ញុំមានអ្វីខុសទៅ តើអ្នកអាចជួយប្រទេសរបស់ខ្ញុំបានទេ? ព្រោះខ្ញុំចង់ទៅសាលារៀន ខ្ញុំចង់ធ្វើដំណើរទេសចរទូទាំងប្រទេសមីយ៉ាន់ម៉ា ខ្ញុំខ្លាចសំឡេងកាំភ្លើង ខ្ញុំចង់ឲ្យប្រទេសរបស់ខ្ញុំត្រឡប់ទៅរកសភាពធម្មតាវិញ ខ្ញុំសង្ឃឹមថាលោកយាយ ស៊ូ (អ៊ុង សានស៊ូឃ្យី) នឹងត្រូវបានដោះលែង ខ្ញុំសោកស្តាយណាស់ដែលមនុស្សជាច្រើនបានស្លាប់»

ពីប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣.៣០ នាទី

អរគុណ Twitter របស់ May Wong @MayWongCNA


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

ប្អូនពៅអាស៊ាន!
ប្អូនពៅអាស៊ាន!
2 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម