មន្ទីរពេទ្យ «សូរិយា (SORYA) »​ ផ្តល់អំណោយថ្នាំពេទ្យ ជូនអង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែមិីនា ឆ្នាំ2021 ម៉ោង 9:22 នាទី ល្ងាច

នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលអំណោយមួយចំនួន មានជា ថ្នាំពេទ្យ ម៉ាស និងកន្សែងជូតសម្លាប់មេរោគ ពីលោកស្រី វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យ«សូរិយា (SORYA)» និងលោក ហោ សេរីវឌ្ឍន៍ អភិបាលក្រុមហ៊ុន Soriya Hospital និងជាអនុប្រធាន​សភាមុខរបរ និងមីក្រូសហគ្រាស នៅអង្គភាពអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្នុងដំណាក់កាលដែលសកលលោក ពិសេសប្រទេសកម្ពុជាជួបវិបត្តិមេរោគកូវីដ-១៩រាតត្បាត លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា បានមានប្រសាសន៍ថា កន្លងមកមន្ទីរពេទ្យបានចែករំលែកនូវសម្ភារ ជូនទៅស្ថាប័នមួយចំនួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដឹកនាំ និងគ្រប់គ្រងដ៏ឈ្លាសវៃ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគដ៏កាចសាហាវ រាតត្បាតមិនឈប់ឈរ ពិសេសព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈដែលមានរយៈពេលមួយខែមកនេះ ។

លោក ហោ សេរីវឌ្ឍន៍ ក៏បានជូនពរឯកឧត្តម ទេសរដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី អង្គភាពទាំងអស់ ទទួលបាននូវសុខភាពល្អ និងសូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ!

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ជួសមុខឲ្យថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាព សូមជូនពរលោកស្រីវេជ្ជបណ្ឌិត និងសហការីទាំងអស់មានសុខភាពល្អបរិបូណ៌ ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩នេះ និងបានចូលរួមចំណែកដ៏សកម្មជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់មេរោគរាតត្បាតដ៏កាចសាហាវនេះ ៕

អត្ថបទ សូរ្យសែង

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម