ខេត្តភាគខាងត្បូងរបស់ថៃនៅតែវឹកវរ! ​គ្រាប់បែក​២០​គីឡូក្រាម បង្ក​ចលាចលនៅខេត្តប៉ាតានី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី10 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:35 នាទី ល្ងាច

 

ជនដៃដល់ម្នាក់បានទម្លាក់គ្រាប់បែកនៅក្រុងប៉ាតានី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងទម្លាក់គ្រាប់បែកស្ថិតនៅក្នុងធុងសំរាមក្បែរស្លាកសញ្ញាផ្សាររាត្រី ទល់មុខហាងមាស ខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃដែលជាង ២០ឆ្នាំមកហើយ មិនដែលមានសន្តិសុខ ដោយសារក្រុមឥស្លាមចង់ផ្តាច់ខ្លួន។

កម្លាំងជាតិ​ផ្ទុះ​ខ្លាំង​ពេក ធុង​សំរាម​ប្លាស្ទិក​ខ្ទេច​ខ្ទី​អស់ ខូចខាត​ម៉ូតូ​២​គ្រឿង ។ ក្រោយមកមានសេចក្តីរាយការណ៍មកថា ជាតិផ្ទុះមួយគ្រាប់ទៀតមិនទាន់ផ្ទុះ ត្រូវបានគេរកឃើញលាក់ទុកនៅចំណុចប្រសព្វសាន់ទិស៊ុក លើផ្លូវម៉ាគុតក្នុងក្រុង។ គេបានរកឃើញថា ជាគ្រាប់បែកកំណត់ពេលវេលា ទម្ងន់​ប្រមាណ​ ២០​គីឡូក្រាម គ្រោង​នឹង​ផ្ទុះ​នៅ​ម៉ោង​ប្រហែល​៨​យប់ ប៉ុន្តែ​មិន​ផ្ទុះ​ឡើយ ។

ឃ្លីបនេះគឺជាកាមេរ៉ាឃ្លាំមើលរបស់អ្នកភូមិម្នាក់ដែលថតវីដេអូនៅពេលយប់។ តាមរយៈវីដេអូឃ្លីប គេអាចមើលឃើញយ៉ាងច្បាស់ថា ជនដៃដល់ទាំង២នាក់ បានធ្វើដំណើរតាមម៉ូតូ ដោយគ្មានញញើតឡើយ មុននឹងឆ្លៀតឱកាសដាក់អីវ៉ាន់នៅក្រោមតុ តាមបណ្តោយផ្លូវម៉ាក្រូ ស្ថិតក្នុងក្រុង។ បន្ទាប់មក​ពួកគេ​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ដោយ​ស្ងប់ស្ងាត់​។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរសន្មត់ថា ការបំផ្ទុះគ្រាប់បែកនេះ គឺជាការប៉ុនប៉ងបង្កឲ្យមានឧបទ្ទវហេតុកើតឡើងដដែលៗនៅក្នុងទីក្រុងប៉ាតានី ដោយផ្តោតលើសហគមន៍ជាគោលដៅ៕

 

from brighttv

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម