ជប៉ុន-អាមេរិក អះអាងជួយតៃវ៉ាន់ ប្រសិនកើតកលយុគជាមួយចិន

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែមិីនា ឆ្នាំ2021 ម៉ោង 9:37 នាទី ល្ងាច

រដ្ឋមន្ត្រីក្រសួងការពារជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំក្នុងទីក្រុងតូក្យូថា នឹងសហការយ៉ាងជិតស្និទ្ធ ក្នុងករណីបើមានការប៉ះទង្គិចគ្នារវាងចិន និងតៃវ៉ាន់ ។

កន្លងមក នយោបាយរបស់ជប៉ុនពាក់ព័ន្ធ«បញ្ហា» ចិន និងតៃវ៉ាន់ គឺតម្រូវឲ្យមានការចរចាដើម្បីកាត់បន្ថយភាពតាន តឹងដោយសន្តិវិធី និងបានអំពាវនាវឲ្យមានសន្តិភាព និងស្ថិរភាពនៅឈូងសមុទ្រតៃវ៉ាន់ ។

នាវាចិន

នៅក្នុងកិច្ចប្រជុំមុនជាមួយលោក អូស្ទីន និង គីជី ដោយសំដៅទៅលើការកើនឡើងនៃចំនួនយន្តហោះចម្បាំងរបស់ចិន ហោះឆ្លងកាត់ចូលដែនទឹកតៃវ៉ាន់ ។ មានការសិក្សាផងដែរអំពីរបៀបដែលកងកម្លាំងស្វ័យការពារជប៉ុន (SDF) អាចធ្វើការជាមួយកងកម្លាំងអាមេរិក ដើម្បីជួយការពារតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិនណាមួយ ។

ក្រុងតូក្យូក៏កំពុងត្រួតពិនិត្យដែលអាចធ្វើទៅបាន ក្នុងការចេញបញ្ជាឲ្យបញ្ជូន SDF ដើម្បីការពារនាវា និងយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងករណីកើតមានវិបត្តិរវាង ចិន និងតៃវ៉ាន់ ដោយសារតែទីតាំងភូមិសាស្ត្រនៅជិតនៃច្រកសមុទ្រ និង វាអាចទៅរួចដែលនឹងមានជម្លោះប្រដាប់អាវុធ បណ្តាលឲ្យប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋជប៉ុន ៕

រូបភាព elliot Schaudt / US NAVY / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម