ដោយ ពិសិទ្ធ៖
ហទំព័រទូរទស្សន៍បារាំង24 បង្ហាញថា ប្រទេសកូឡុំប៊ីបានឲ្យដឹងថា ប្រធានាធិបតី អ៊ីវ៉ាន ឌូកេ(Ivan Duque) អនុញ្ញាតឲ្យវិស័យឯកជនស្វែងរកទិញវ៉ាក់សាំងការពារ Covid-19 ដោយសង្ឃឹមថានឹងជំរុញវិធានការណ៍ចាក់វ៉ាក់សាំងដល់សាធារណជនទូទៅដែលកំពុងប្រឈមនឹងបញ្ហាយឺតយ៉ាវ ។
ក្រសួងសុខាភិបាលបានតាក់តែងបទប្បញ្ញត្តិ ឲ្យអ្នកទិញត្រូវតែមានការបញ្ជាក់ពីក្រសួង ហើយត្រូវទទួលខុសត្រូវលើការដឹកជញ្ជូនដោយខ្លួនឯង មិនមែនជាបន្ទុករបស់រដ្ឋ ។ គោលការណ៍ណែនាំត្រូវតែអនុវត្តដើម្បីធានាថា អាទិភាពក្រុមងាយរងគ្រោះស្ថិតក្នុងចំណោមក្រុមទី ១ ។ លោកប្រធានាធិបតីបាននិយាយថា នេះមិនគួរជាបញ្ហាអាជីវកម្មទេ ប៉ុន្តែវាគួរតែត្រូវបានធ្វើឡើងតាមរយៈអ្នកចែកចាយជំនាញ ។
នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ កូឡុំប៊ីមានមនុស្សស្លាប់ចំនួន ៤២៩ នាក់ដោយសារវីរុសកូវីដ-១៩ សម្រាប់ថ្ងៃទី ២ នៃការផ្ទុះឡើងក្នុងរលកទី ៣ ស្របពេលដែលមនុស្សចំនួន ៣,៨ លាននាក់បានទទួលចាក់វ៉ាក់សាំងបាន ១ ដូស ក្នុងចំនួន ៥០ លាននាក់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកូឡុំប៊ីលោក Fernando Ruiz បាននិយាយថា វិស័យឯកជនអាចទិញវ៉ាក់សាំងចាប់ពីថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ នេះតទៅ ប៉ុន្តែវ៉ាក់សាំងនេះនៅពេលត្រូវចែកចាយរង់ចាំរដ្ឋាភិបាលអនុញ្ញាតជាមុនសិន គឺយោងតាមគម្រោងចាក់វ៉ាក់សាំងដំណាក់កាលទី ៣ ដែលរួមមានប្រជាជនអាយុពី ១៦-៥៩ ឆ្នាំ ។
បច្ចុប្បន្នកូឡុំប៊ី វាកំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅបន្ទាប់ពីបានចាត់ចែងដល់បុគ្គលិកសុខាភិបាលដែលកំពុងធ្វើការនៅតាមមូលដ្ឋាន ជាមួយនឹងចំនួនប្រជាជនដែលមានអាយុចាប់ពី ៨០ ឆ្នាំឡើងទៅនិងដំណាក់កាលបន្ទាប់នឹងជាចំនួនប្រជាជនដែលមានអាយុ ៦០ ឆ្នាំឡើងទៅវាមិនទាន់ច្បាស់ទេថាតើពេលណានឹងត្រូវបញ្ចប់ ៕