SEA GAMES ឆ្នាំនេះ បញ្ជូលហ្គេម ៨ បន្ថែមទៀត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែមិីនា ឆ្នាំ2021 ម៉ោង 8:48 នាទី ល្ងាច

ការប្រកួតកីឡានៅប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន (ASEAN) ឬហៅថា SEA Games លើកទី ៣១ នឹងរៀបចំឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រព្រឹត្តទៅពីថ្ងៃទី ២១ វិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១២ ជាលើកទី ២ Esport  នឹងក្លាយជាការប្រកួតដណ្តើមមេដាយនៅស៊ីហ្គេម ហើយនឹងត្រូវប្រកួតប្រជែងជាមួយនឹងវីដេអូហ្គេមចំនួន ៨ បន្ថែមទៀត ។

តាមកម្មវិធីរបស់ GameK ក្រសួងវប្បធម៌ កីឡា និងទេសចចរណ៍វៀតណាមបានចុះបញ្ជីរួចជាផ្លូវការហើយ ដែលមានរាយឈ្មោះកីឡាលម្អិតនៅក្នុង SEA GAMES 2021 មានដូចខាងក្រោម៖

  1. League of Legends: Wild Rift
  2. Arena of Valor
  3. PUBG Mobile
  4. Free Fire
  5. League of Legends
  6. FIFA Online 4
  7. CrossFire
  8. Mobile Legends: Bang Bang

ចំពោះហ្គេម League of Legends: Wild Rift នឹងមានលក្ខណៈពិសេសដែលនឹងប្រកួតជាលក្ខណៈក្រុមបុរស និងក្រុមនារី ។

ប្រវត្តិសាស្ត្រត្រូវបង្កើតឡើងកន្លងទៅក្នុងឆ្នាំ ២០១៩ ក្លាយជាលើកដំបូងដែលបានទទួលការអនុម័តដោយគណៈកម្មាធិ ការអូឡាំពិក (IOC) ដែលបានយកហ្គេមនេះមកប្រកួតជាផ្លូវការ រួមមាន Arena of Valor, Dota 2, Starcraft II, Tekken 7, Mobile Legends: Bang Bang និង Hearthstone ។

ព័ត៌មានមិនទាន់ដឹងពីលក្ខណសម្បត្តិរបស់គណៈប្រតិភូ និងកីឡាករដែលទៅចូលរួម SEA GAMES លើកនេះ ត្រូវមានអ្វីខ្លះ ក្នុងដំណាក់កាលមានមេរោគកូវីដ-១៩ នៅរាតត្បាតដូច្នេះ ៕

ពី sanook

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម