លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន ២ ទៀតហើយ !

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 4:42 នាទី ល្ងាច

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

អង្គភាពសារព័ត៌មាន ២ នោះមានឈ្មោះកាសែត «យុវជនតេជោ» ដែលមានលោក បឿង រដ្ឋា ជាចាងហ្វាង បានទទួលអាជ្ញាប័ណ្ណពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ អង្គភាពសារព័ត៌មានមួយទៀត ជាគេហទំព័រឈ្មោះ «ស្ទឹងច្រាលប៉ុស្តិ៍ (www.stoengchralpost.com) ដែលមានលោកស្រី សេង ស្រីពៅ ជាចាងហ្វាង បានទទួលអាជ្ញាប័ណ្ណឲ្យដំណើរការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ។ អង្គភាពទាំងពីរត្រូវរដ្ឋមន្ត្រីក្រសួងព័ត៌មានរកឃើញមានកំហុសធ្ងន់ធរថា បានបំពុលសង្គម បង្កឲ្យមានភាពច្របូកច្របល់ ផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បំពានលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ច្បាប់ស្តីពីរបបសារព័ត៌មាន ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម