តោះទៅអាន សំណួរ-ចម្លើ់យរបស់បវរកញ្ញាចក្រវាឡមិកស៊ិកូ ក្នុងជុំផ្តាច់ព្រ័ត្រយ៉ាងដូចម្តេច?

នារីថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 4:43 នាទី ល្ងាច

ដោយ សូរ្យសែង៖

បញ្ចប់ការប្រកួត Miss Universe 2020 លើកទី ៦៩ រៀបរយហើយ ហើយមកុដត្រូវបំពាក់ទៅបវរកញ្ញាប្រទេសមិកស៊ិកូ គឺនាង អ៊ែនឌ្រៀ មេហ្សា (Andrea Meza)អាយុ ២៦ ឆ្នាំ បង្កើតប្រវត្តិសាស្ត្រដណ្តើមមកុដឲ្យប្រទេសមិកស៊ិកូ ។

នៅក្នុងការប្រឡងនៅឆ្នាំនេះមានការផ្លាស់ប្តូរច្បាប់ពីឆ្នាំមុនៗ ដែលក្នុងនោះមនុស្ស ៥ នាក់ចុងក្រោយត្រូវបានផ្តល់សិទ្ធិក្នុងការរើសស្រោមសំបុត្រសំនួរ ដោយមានលេខរបស់គណៈកម្មការ ។ បន្ទាប់មកស្រីស្អាតទាំង ៥ រូបនឹងចូលរួមប្រកួតប្រជែងម្តងទៀតក្នុងការវិភាគបញ្ហាពិភពលោក ។

សំណួរ ៖ ប្រសិនបើអ្នកជាមេដឹកនាំប្រទេស តើអ្នកនឹងចាត់ការស្ថានការណ៍រាតត្បាតរបស់មេរោគកូវីដ-១៩ យ៉ាងដូចម្តេច?

ចម្លើយ ៖ នាងខ្ញុំជឿថា គ្មានវិធីល្អឥតខ្ចោះណាដើម្បីដោះស្រាយស្ថានភាពលំបាកនេះទេ ។ ទោះយ៉ាងណាក៏ដោយ នាងខ្ញុំជឿថា អ្វីដែលយើងអាចធ្វើបាន គឺត្រូវចាក់សោ LockDown មុនពេលដែលវារាតត្បាត ព្រោះយើងបានបាត់បង់ជីវិតមនុស្សជាច្រើន ហើយយើងគ្មានលទ្ធភាពទប់ទល់វាបានទេ យើងត្រូវថែរក្សាប្រជាជនរបស់យើង នោះជាវិធីរបស់នាងខ្ញុំ ។

សំណួរ៖ អ្វីទៅការផ្លាស់ប្តូរនៃស្តង់ដារសម្រស់ (Changing of Beauty Standard)?

ចម្លើយ ៖ស្ថិតនៅក្នុងសង្គមឆ្ពោះទៅមុខ យើងខ្លួនឯងក៏ផ្លាស់ប្តូរទៅជាមួយសង្គមដែរ ហើយឥរិយាបថក៏ប្រែប្រួលដូចគ្នាដែរ។ សព្វថ្ងៃភាពស្រស់ស្អាតមិនត្រឹមតែទាក់ទងនឹងរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងស្មារតីផងដែរ ហើយកុំឲ្យនរណាវិនិច្ឆ័យថា អ្នកមិនមានតម្លៃចំពោះខ្លួនឯង ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម