ថ្មីៗ ក្តៅៗ សេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរ និងការរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ១៤ ថ្ងៃ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមេសា ឆ្នាំ2021 ម៉ោង 9:01 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ថ្ងៃនេះ (៦ មេសា) រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍​នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង​រាលដាលនៃជំងឺ​កូវីដ-១៩ ។ 

រយៈពេលបិទបណ្តោះអាសន្នមាន ១៤ ថ្ងៃ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែមេសា ចាប់ពីម៉ោង ០ ថ្ងៃទី ៧ ខែមេសានេះតទៅ គឺមិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយ លើកលែងតែខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលចាត់ទុកជាតំបន់តែមួយ ។

ប៉ុន្តែសេចក្តីសម្រេចលើកលែងឲ្យឆ្លងកាត់ចំពោះការដឹកជញ្ជូនផ្លូវទឹក គោក និងផ្លូវដែក រថយន្តអគ្គីភ័យ រថយន្តដឹកកម្មករដែលចេញដោយក្រសួងការងារ រថយន្តពេទ្យសង្គ្រោះបន្ទាន់ ទាំងរដ្ឋ និងឯកជន ការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព រថយន្តដឹកសំរាម រថយន្តកងទ័ពបំពេញភារកិច្ច រួមទាំងការដឹកជញ្ជូនពលករចូលមកក្នុងប្រទេសទៅកាន់គោល​ដៅ​ចត្តាឡីស័ក និងការធ្វើដំណើររបស់មន្ត្រីសាធារណៈ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ (សូមអានសេចក្តីទាំងស្រុងនៅខាងក្រោម) ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម