អ្នកនៅក្នុងប្រទេសប្រាប់ Miss Grand មីយ៉ាន់ម៉ាថា កុំវិលមកក្នុងប្រទេសអី!

នារីថ្ងៃពុធ ទី31 ខែមិីនា ឆ្នាំ2021 ម៉ោង 8:29 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ជាការសម្រេចចិត្តដ៏លំបាកមួយរបស់ Miss Grand មីយ៉ាន់ម៉ា ថាតើត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញឬយ៉ាងណា ព្រោះថា បើត្រឡប់ទៅបានសុខទេ បើនាងនិយាយរិះគន់របបយោធាធ្វើរដ្ឋប្រហារមិនសំចៃមាត់ ណាមួយប្រាក់នៅជាប់ខ្លួននៅសល់តែ ៦.០០០ ពាន់បាតប៉ុនណោះ ចាយនៅប្រទេសថៃម្តេចនឹងគ្រាន់? នាងតាំងចិត្តថា មិនទទួលយកថវិកាពីការបរិច្ចាគនៅក្នុងប្រទេសថៃទេ សុខចិត្តធ្វើការបានប្រាក់កម្រៃវិញ!

ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍គ្មានព្រិចភ្នែក ក្នុងពេលការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋប្រហារស្លាប់រហូតជាង ៥០០ នាក់ទៅហើយ ហេតុនេះហើយដែលធ្វើឲ្យនាង ហាន លេយ៍ Miss Grand International 2020 បរវរកញ្ញារបស់មីយ៉ាន់ម៉ា និយាយបង្ហូរទឹកភ្នែកនៅលើវេទិកាប្រកួត ឲ្យអន្តរជាតិជួយប្រទេស ជួយប្រជាជននាង ដែលយោធាបង្ក្រាបបាញ់សម្លាប់ ។ ពាក្យពេចន៍ទាំងនេះហើយ ដែលជាហេតុធ្វើឲ្យនាងគិតដល់អាយុជីវិតនៅពេលត្រឡប់ទៅស្រុកកំណើតវិញ ឥឡូវបានលោក អ៊ីស ក្រៃស៊ីល អ្នករៀបចំការប្រកួត Miss Grand International 2020 ជួយនាង ហាន លេយ៍ នៅប្រទេសថៃបន្តទៀត ។

ចំពោះការនិយាយរិះគន់អំពើឃោរឃៅរបស់យោធាក្នុងប្រទេស អាចនឹងត្រូវបាត់ខ្លួន តែនាងនិយាយដើម្បីប្រទេសរបស់ខ្លួន ។ អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានណែនាំនាងថា ហាមឲ្យនាងត្រឡប់មកប្រទេសព្រោះគ្រោះថ្នាក់ខ្លាំងណាស់ សូម្បីតែក្មេងក៏បាញ់ចូលក្នុងផ្ទះសម្លាប់ដែរ ហើយប្រសិនចូលមកពួកគេនឹងសាកសួរ ឆែកមើលទូរស័ព្ទធ្វើអ្វីខ្លះ និយាយជាមួយនរណា? មន្ទីរពេទ្យក៏បិទ ធនាគារក៏បិទ ទូ ATM ក៏មិនឲ្យដំណើរការ អ៊ីនធើណេតក៏ផ្តាច់... តែសង្ឃឹមថា ពេលព្យុះភ្លៀងស្ងប់ ទេសចរណ៍នឹងបានចូលប្រទេសមីយ៉ាន់ម៉ាវិញ ។

ឥឡូវនេះ អ្នករៀបចំកម្មវិធីប្រកួត Miss Grand International 2020 គឺលោក ណាវ៉ាត់ អ៊ីស ក្រៃស៊ីល ជួយឲ្យស្នាក់នៅបន្ត និងធ្វើសន្និសីទកាសែត ដូចតទៅ៖

-ឲ្យនាងធ្វើការ

-ប្រទេសជាច្រើនបានជួយឧបត្ថម្ភនាង ហាន លេយ៍ នីរទេសជាជននយោបាយ ដែលនាង ហាន លេយ៍ កំពុងសម្រេចចិត្ត ប៉ុន្តែអាចឆ្ពោះទៅផ្លូវនឹងហើយ ដោយសារនាងនិយាយនៅលើវេទិកាប្រកួតសម្តែងឆន្ទៈមោះមុត ។

-ផ្ទះរបស់នាងនៅភាគខាងត្បូងប្រទេស ឆ្ងាយពីសមរភូមិបង្ក្រាប

-លោក ណាវ៉ាត់ និយាយថា វាជារឿងរបស់មនុស្សជនត្រូវតែជួយ តែមិនមែនជារឿងរបស់យើងទៅញុអញង់ប្រទេសគេទេ

-ហាន លេយ៍ និយាយប្រាប់ថា ស្ថានីយទូរទស្សន៍ក្នុងមីយ៉ាន់ម៉ានៅសល់តែ ២ ទេ សង្ឃឹមថាប្រទេសជាតិនឹងស្ងប់ នឹងស្រស់ថ្លាឡើងវិញ

-នាងធ្លាប់ស្រមៃថា នឹងបានធ្វើជានារីហូតេស ប៉ុន្តែឥឡូវត្រូវការធ្វើអ្នកនយោបាយ ជាសកម្មជនខាងនយោបាយ ដើម្បីជួយប្រទេសរបស់នាង ។

-នាងនិយាយ ប្រសិនអ្នកចង់បរិច្ចាគជួយនាង នាងមិនយកទេ សូមបង្វែរទៅជួយប្រជាជនមីយ៉ាន់ម៉ាវិញចុះ! ៕

 

 

ពីហ្វេសប៊ុក Mr.Nawat Itsaragrisil Drama-addict


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម