កាសែតចិនផ្សាយថា វ៉ាក់សាំង «Sinocvac»មានប្រសិទ្ធភាពកើនឡើង ប្រសិនចន្លោះពេលចាក់ដូសទី ២ លើសពី ២១ថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី14 ខែមេសា ឆ្នាំ2021 ម៉ោង 10:23 នាទី ព្រឹក

Globle Times ជាកាសែតរបស់បក្សកុម្មុយនិស្តចិនរាយការណ៍នៅថ្ងៃទី ១២ មេសាថា ប្រសិទ្ធភាពរបស់ «CoronaVac» វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុនស៊ីណូវ៉ាក (Sinovac) កើនឡើង ៦២,៣% ប្រសិនពេលចាក់ដូសទី ២ជាង ២១ ថ្ងៃ ។

របាយការណ៍នៃការវាយតម្លៃប្រសិទ្ធភាពគ្លីនិកដំណាក់កាលទី ៣ នៃវ៉ាក់សាំងស៊ីណូវ៉ាក ដោយយោងទៅតាមប្រទេសប្រេស៊ីលវ៉ាក់សាំង CoronaVac គឺការពារការស្លាប់បាន ១០០%, ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរការពារបាន ៨៣,៧% និង ៥០,៧% ពីការការពារការឆ្លង ។

វេជ្ជបណ្ឌិត ចួង សឺលី មានប្រសាសន៍ថា «CoronaVac» មានសុវត្ថិភាពល្អ និងមានប្រសិទ្ធភាពការពារការឆ្លងជំងឺ ប្រសិទ្ធភាពអាចកើនឡើងថែមទៀត ដោយការបង្កើនចម្លោះពេលចាក់ដូសទី ២» ។

វ៉ាក់សាំង CoronaVac នឹងត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់(Emergency Use Listing) របស់អង្គការសុខភាពពិភពលោកនៅចុងខែមេសាឆ្នាំនេះ នេ ។៕

ប្រភព mgronline

ប្រែសម្រួលដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម