ហុងកុងបណ្តុះកុមារចាប់ពីអាយុ ៦ឆ្នាំ ក្នុងកម្មវិធីសិក្សា គំនិតស្នេហាជាតិចិន

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី06 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 6:57 នាទី ល្ងាច

admin Bong Rith Kh:

អាជ្ញាធរហុងកុងបានកែសម្រួលកម្មវិធីសិក្សាឡើងវិញ ផ្តោតលើការគំនិតស្នេហាជាតិ បង្រៀនភ្លេងជាតិតាំងពីអាយុ ៦ ឆ្នាំ ដោយសង្ឃឹមថានឹងធ្វើឱ្យយុវជនមានភក្តីភាពជាមួយចិន ។

ក្រសួងអប់រំហុងកុងបានប្រកាសថា កម្មវិធីសិក្សាត្រូវបានកែលម្អដើម្បីបង្កើតសន្តិសុខជាតិសហរដ្ឋសាលារៀនគ្រប់កន្លែងក្នុងកោះហុងកុង ហើយអនុវត្តតាមច្បាប់សន្តិសុខជាតិដែលមានប្រភពចេញពីរដ្ឋាភិបាលចិនដីគោក ដោយកូនសិស្សទាំងអស់ដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ត្រូវបានគេបណ្តុះឲ្យស្វែងយល់ពីប្រវត្តិ និងការអភិវឌ្ឍរបស់ប្រទេស​ចិន, សារសំខាន់នៃសន្តិសុខជាតិ ទង់ជាតិ និមិត្តសញ្ញាជាតិ និងភ្លេងជាតិ ។

ក្រោមកម្មវិធីសិក្សាថ្មីនេះ សិស្សថ្នាក់មត្តេយ្យ ទាំងសាលារដ្ឋ និងឯកជន នឹងរៀនអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ចិន និងក្រមសីលធម៌ ដែលមន្ដ្រីនោះនិយាយថា វានឹងពង្រឹងកុមារនៃសញ្ជាតិចិន និងចាក់គ្រឹះសម្រាប់ការរៀនសូត្រអំពីសន្តិសុខជាតិ ។

ចំណែកសិស្សបឋមសិក្សា ត្រូវបានបង្រៀនអំពីការចម្រៀងជាតិ និងលើកទង់ជាតិ ហើយសិស្សធំនឹងត្រូវចែករំលែកទស្សនៈ​របស់ពួកគេលើហេតុផលដែលនៅពីក្រោយច្បាប់សន្តិសុខជាតិ និងសារសំខាន់នៃស្ថាប័នផ្សេងៗ ដូចជាកងទ័ពរំដោះប្រជាជនដែលគ្រប់គ្រងហុងកុង ។ លើសពីនេះទៀត ផ្នែកមួយនៃការប្រកាសរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដរាបណានិយាយអំពីសន្តិសុខជាតិ វានឹងមិនមានកន្លែងសម្រាប់ការជជែកវែកញែក ឬការសម្របសម្រួលឡើយ ។

ការផ្លាស់ប្តូរគោលការណ៍ណែនាំនេះ កើតឡើងបន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ ២០១៩ ដែលក្នុងនោះអ្នកតវ៉ាជាច្រើននាក់ជាក្មេងជំទង់ ធ្វើឱ្យមេដឹកនាំចិនគិតថា ការផ្លាស់ប្តូរការអនុវត្តការអប់រំ វានឹងជួយឲ្យយុវជនហុងកុងក្លាយជាមនុស្សដែលមានភាពស្មោះត្រង់ និងមានឆន្ទៈចំពោះប្រទេសចិន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម