សម្តេចក្រឡាហោម ស ខេង ឲ្យកម្លាំងសមត្ថកិច្ចអត់ធ្មត់ ចៀសវាងប្រើហិង្សា

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2021 ម៉ោង 7:03 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

បន្ទាប់ពីឃើញកងកម្លាំងអនុវត្តច្បាប់ មានកាន់រំពាត់ផ្តៅ ទាំងបាច់ៗល្បាតនៅតំបន់ក្រហម ដើម្បីទប់ស្កាត់មនុស្សកុំឲ្យចេញពីផ្ទះឆ្វេចឆ្វាច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយ ចុះហត្ថលេខានៅថ្ងៃទី ២១ មេសានេះ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ថា «...សូមប្រកាន់ខ្ជាប់វិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងគោរពគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំង ជាពិសេសត្រូវ​ចៀសវាងប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា...» (សូមអានទាំងស្រុងនៅខាងក្រោម) ។

ក្នុងលិខិតនេះ សម្តេចក្រឡាហោមក៏បានកោតសរសើរកងកម្លាំងដោយស្មោះស្ម័គ្រ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភ្នំពេញ-តាខ្មៅដើម្បីការពារការរីករាលដាលកូវីដ-១៩ ។

នៅក្នុងឃ្លីបវីដេអូខ្លះ យើងសង្កេតឃើញ កម្លាំងល្បាតមិនមានប្រើហិង្សាអ្វីគួរឲ្យកត់សម្គាល់ទេ គ្រាន់តែជាការស្រែកសម្លុតកម្លា និងដេញឲ្យចូលផ្ទះប៉ុនណោះ ប៉ុន្តែចំពោះបុគ្គលដែលបើកម៉ូតូបុកបារ៉ាស និងវាយសមត្ថកិច្ច និងគ្រាន់ជាការប្រទូស្តរាយបន្តិចបន្ទួចដើម្បីចាប់វាយខ្មោះ និងត្រូវរបួសចេញឈាមចុងភ្នែកសមត្ថកិច្ចម្នាក់ប៉ុនណោះ ។

ស្ថិតក្នុងសភាពបែបនេះ សម្តេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានយល់ច្បាស់ពីការលំបាក និងការប្រឈម និងប៉ះពាល់ផ្សេងៗ ដែលកម្លាំងអនុវត្តច្បាប់ទាំងអស់បានជួបប្រទះ ។

ខាងក្រោមជាខ្លឹមសារលិខិតទាំងស្រុង ផ្ញើជូនដោយស្មោះស្ម័គ្រចំពោះកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម