សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មទៅលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា ១០ រូប បង្កកទ្រព្យសម្បត្តិ និងមិនឲ្យវីសា 

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី22 ខែមេសា ឆ្នាំ2021 ម៉ោង 10:45 នាទី ព្រឹក

ដោយ សូរ្យសែង៖

សហភាពអឺរ៉ុប ឬ EU បានចាត់ការដាក់ទណ្ឌកម្មទៅលើមេបញ្ជាការយោធាមីយ៉ាន់ម៉ាចំនួន ១០ រូប ដោយត្រូវ បង្កកទ្រព្យសម្បត្តិ និងព្យួរទិដ្ឋាការ រួមទាំងមិនអនុញ្ញាតឱ្យវិនិយោទុន ឬធនាគារធ្វើជំនួញ ២ ក្រុមហ៊ុនយក្សរបស់យោធាមីយ៉ាន់ម៉ា ។

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍ថា EU បានដាក់ទណ្ឌកម្មប្រឆាំងមេបញ្ជាការយោធាមីយ៉ាន់ម៉ា ១០ រូប និង ក្រុមយក្សរបស់យោធា ២ គឺ ក្រុមហ៊ុន «Myanmar Economic Holdings Public Company Limited (MEHL)»  និង ក្រុមហ៊ុន « Myanmar Economic Corporation Limited (MEC)» ដើម្បីបង្ហាញជំហរប្រឆាំងនឹងរដ្ឋប្រហារ និងការប្រើអំពើហិង្សាលើប្រជាជន ។ EU ឲ្យដឹងថា ក្រុមហ៊ុនកងទ័ពមីយ៉ាន់ម៉ាទាំងពីរនេះ ជាប្រភពចំណូលដ៏សំខាន់របស់មេយោធា ។

EU ថ្លែងការណ៍ថា ទណ្ឌកម្មនេះឆ្លើយតបទៅនឹងមេបញ្ជាការយោធា ដែលពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យ និង ច្បាប់ប្រទេស រួមដល់ការល្មើសនឹងសិទ្ធិមនុស្ស ។ ក្រុមសិទ្ធិមនុស្ស និង សមាគមជួយអ្នកទោសនយោបាយ (AAPP) របស់មីយ៉ាន់ម៉ា រាយការណ៍ថា មានអ្នកស្លាប់តាំងពីរដ្ឋប្រហារកន្លងមក ៧៣៨នាក់ និងអ្នកត្រូវចាប់ឃុំ ៣.២៦១ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម