ឥណ្ឌាមានសង្ឃឹមហើយ ប្រទេស ៤០ សន្យាជួយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 7:20 នាទី ល្ងាច

យ៉ាងហោចណាស់មានប្រទេសចំនួន ៤០ បានសន្យាផ្គត់ផ្គង់ដល់ប្រទេសឥណ្ឌានូវអុកស៊ីហ្សែននៅក្នុងបរិបទនៃការខ្វះចុះអុកស៊ីហ្សែន នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកជម្ងឺ Covid-19 ធ្ងន់ធ្ងរ ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ហាស៊ីវ៉ាដ សាន់ស៊ីលឡា នៅថ្ងៃនេះថ្ងៃទី ២៩ ខែមេសាថា ឥណ្ឌាផ្តល់អាទិភាពដល់ការនាំចូលអុកស៊ីហ្សែន ដើម្បីឆ្លើយតបនឹងវិបត្តិកង្វះអុកស៊ីហ្សែនធ្ងន់ធ្ងររបស់មន្ទីរពេទ្យ ។  លោកបានបន្ថែមថា រហូតមកដល់ពេលនេះមានប្រទេសចំនួន ៤០ បានសន្យាផ្គត់ផ្គង់ឥណ្ឌា ។

លោក Shringla បាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃនេះថា«យើងកំពុងពិភាក្សាជាមួយរោងចក្រអុកស៊ីហ្សែនជិត ៥៥០ មកពីប្រភពផ្សេងៗគ្នានៅជុំវិញពិភពលោក។

កង្វះអុកស៊ីហ្សែនបានបណ្តាលឱ្យមន្ទីរពេទ្យឥណ្ឌាជាច្រើន មិនព្រមទទួលយកអ្នកជំងឺ ឬក៏ទទួលយកតែអ្នកជំងឺមានអុកស៊ីហ្សែនគ្រប់គ្រាន់ ។

សហរដ្ឋអាមេរិក បានហក់មកជួយឥណ្ឌានូវឧបករណ៍វេជ្ជសាស្ត្រដែលតម្លៃប្រមាណ ១០០ លានដុល្លារ ។ សម្ភារមានដូចជា ធុងអុកស៊ីហ្សែន ១.០០០ ធុង ម៉ាស N95 ចំនួន ១៥លានម៉ាស និងឧបករណ៍ rapid test ។

មន្ទីរពេទ្យភាគច្រើននៅក្នុងប្រទេសឥណ្ឌា មិនត្រូវបានបំពាក់ដោយរោងចក្រឯករាជ្យដែលផលិតអុកស៊ីហ្សែនដោយផ្ទាល់ដល់អ្នកជំងឺទេ ពីព្រោះតម្រូវឱ្យមានការផ្គត់ផ្គង់អគ្គិសនីដែលមិនមានការរំខាន ប៉ុន្តែនៅក្នុងរដ្ឋជាច្រើនវាមិនបំពេញតាមតម្រូវការនេះទេ ។ ជាលទ្ធផល មន្ទីរពេទ្យជារឿយៗពឹងផ្អែកលើការផ្គត់ផ្គង់អុកស៊ីហ្សែននៅក្នុងធុងផ្ទុករបស់ពួកគេ  ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ។

យោងតាមស្ថិតិ តម្រូវការអុកស៊ីហ្សែនរបស់មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាបានកើនឡើងបីដងដល់ទៅជាង ៨.០០០ តោនក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពរបស់ប្រទេសឥណ្ឌាមានតែប្រមាណ ៧.៥០០ តោនមួយថ្ងៃ។

 ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងរលកដ៏ធ្ងន់ធ្ងរបំផុតនៃ Covid-19  រហូតមកដល់បច្ចុប្បន្ននេះប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីជិត ១៨,៤ លានករណី ដែលក្នុងនោះមានមនុស្សជាង ២០៤.០០០ នាក់បានស្លាប់៕

ប្រភព Theo Reuters

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម