ទីក្រុងអ៊ូហាន់-ស៊ូចូវ ចប់ព្យុះកូវីដ ជួបព្យុះថូណាដូ វាយប្រហារមិនប្រណី

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 9:01 នាទី ល្ងាច

ទីភ្នាក់ងារព័ត៌មាន Xinhua និង REUTERS រាយការណ៍នៅថ្ងៃទី ១៥ ឧសភាថា ព្យុះថូណាដូក្នុងល្បឿន ៨៦ គីម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារទីក្រុងអ៊ូហាន់-ស៊ូចូវ ខេត្តហ៊ូពើយ ប្រទេសចិន នៅថ្ងៃទី ១៤ ខែឧសភា បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។

មហន្តរាយពីព្យុះនេះ មានមនុស្សស្លាប់ ៨ នាក់ និងរបួស ២៣០ នាក់ អគារ ២៧ ខ្នង និងលំនៅដ្ឋាន ១៣០ ត្រូវខូចខាត ផ្ទះ ២៦.៦០០ ខ្នងគ្មានអគ្គិសនីប្រើ ។ ក្រៅពីនេះ មានរបាយការណ៍ថា Tower Grenn ឬទ្រព្យសម្បត្តិក្នុងរង្វង់ផ្ទៃដី ៨.០០០ ម៉ែត្រការ៉េត្រូវខូចខាតផងដែរ ។ តាមការវាយតម្លៃខូចខាតមានចំនួនទឹកប្រាក់ប្រមាសណ ៣៧ លានយាន់ ។

ខ្យល់ព្យុះមួយទៀត បានវាយប្រហារស្រុកចេងសា ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូនៅភាគខាងកើត យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់ និង ១៤៩ នាក់ផ្សេងទៀតបានរងរបួស ៕

 

ទីក្រុងអ៊ូហាន់ (REUTERS)

ទីក្រុងអ៊ូហាន់ (REUTERS)

ទីក្រុងស៊ូចូវ (AFP)

ការខូចខាចទីក្រុងអ៊ូហាន់ ទីក្រុងអ៊ូហាន់ (AFP)

ការខូចខាចទីក្រុងអ៊ូហាន់

ទីក្រុងស៊ូចូវ

 

ពី Thairath + khaosod

ដោយ សាវុឌ្ឍ

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម