គ្រោះរញ្ជួយដីនៅថៃ ស្ថិតនៅឃុំមែប៉័ង ស្រុកផ្រាវ ខេត្តឈៀងម៉ៃ មានកម្រិត 4.5 រ៉ិចទ័រ និងជម្រៅ 1 គីឡូម៉ែត្រ បានរំញ័រ ដល់ខេត្តផាយ៉ៅ ឡាំប៉ាង និង មែហុងសន ។
នាយកដ្ឋានតាមដានការរញ្ជួយដី និងឧតុនិយម បានរាយការណ៍ថា នៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2025 វេលាម៉ោង 14:07 នាទី មានកើតរញ្ជួយដីមួយបានកើតឡើងនៅឃុំ ស្រុក ខេតយ្តខាងលើ (19.175N, 99.189E) ដែលមានកម្រិត 4.5 និងជម្រៅ 1 គីឡូម៉ែត្រពីផ្ទៃដី។
ខណៈពេលដែលមនុស្សបានរាយការណ៍ថា មានអារម្មណ៍ញ័រ ដូចជា ញ័រផ្ទះ ញ័រកន្លែងដេក អ្នកខ្លះមានអារម្មណ៍ថាដូចជាឡានដឹកទំនិញធ្ងន់ឆ្លងកាត់ ជាដើម ។ មិនទាន់មានរបាយការណ៍ខូចខាតនៅឡើយ ៕
ប្រភពី prachachat
ដោយ សាវុឌ្ឍ