
ទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានចេញផ្សាយរបាយការណ៍មួយ បន្ទាប់ពីអាមេរិកនឹងប្រមូលពន្ធ ៣៦% លើផលិតផលថៃ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ បានបង្កឱ្យមានការព្រួយបារម្ភថានឹងប៉ះពាល់ដល់វិស័យនាំចេញ។ អ្នកជំនាញសេដ្ឋកិច្ចរបស់ Daily News បានសង្ខេបផលិតផលថៃកំពូលទាំង 10 ដែលនាំចេញទៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ហើយប្រឈមនឹងហានិភ័យមុនគេ ដូចខាងក្រោម៖
- កុំព្យូទ័រ ឧបករណ៍ និងគ្រឿងបន្លាស់ 6,567.2 លានដុល្លារអាមេរិក
- ផលិតផលកៅស៊ូ 1,985.7 លានដុល្លារ
- ម៉ាស៊ីនទូរសារ ទូរស័ព្ទ បរិក្ខារ និងគ្រឿងបន្លាស់ 1,802.6 លានដុល្លារ
- ត្បូង និងគ្រឿងអលង្ការ 1,049.2 លានដុល្លារ
- ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់ 1,045.1 លានដុល្លារ
- ឧបករណ៍បំប្លែងអគ្គិសនី និងគ្រឿងបន្លាស់ 990.1 លានដុល្លារ
- គ្រឿងម៉ាស៊ីនយន្ត (Machinery) និងគ្រឿងបន្លាស់ 979.3 លានដុល្លារ
- យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ 765.5 លានដុល្លារ
- គ្រឿងអគ្គិសនី និងគ្រឿងបន្លាស់ផ្សេងៗ 762.6 លានដុល្លារ
- Semiconductor devices, transistors and diodes 709.4 លានដុល្លារ
ក្រុមផលិតផលខាងលើនេះ គឺជាផលិតផលដែលប្រទេសថៃបាននាំចេញច្រើនជាងគេទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2025 (មករា-ឧសភា) ៕
ដោយ សូរ្យកាន្ត