រដ្ឋាភិបាលថៃ​ព្រមាន​អំពី​ការរាលដាល​«​ជំងឺ​អុតស្វា»​ ដោយ​រក​ឃើញ​អ្នកជំងឺ​ថៃសរុប​ ៤០​នាក់​

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី13 ខែកក្កដា ឆ្នាំ2025 ម៉ោង 11:28 នាទី ព្រឹក

 

រដ្ឋាភិបាលថៃបានចេញព្រមានដល់ប្រជាជនខ្លួន អំពីស្ថានភាព «ជំងឺអុតស្វា» ក្នុងឆ្នាំ 2025 នេះ ដែលមានអ្នកជំងឺសរុបចំនួន 40 នាក់ ។ ការណែនាំអោយពាក់ស្រោមអនាម័យរាល់ពេលដែលអ្នករួមភេទ។ ប្រសិនបើអ្នកមានប្រវត្តិធ្វើដំណើរមកពីទ្វីបអាហ្រ្វិក សូមធ្វើតេស្ត និងតាមដានរោគសញ្ញា។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃទម្លាយឲ្យដឹងថា ស្ថានភាពទូទៅនៃជំងឺអុតស្វាក្នុងឆ្នាំ 2025 បានរីករាលដាល ដែលទិន្នន័យចុងក្រោយគេបានរកឃើញអ្នកកើតជំងឺនេះសរុបចំនួន 40 នាក់ហើយ ខណៈនៅឆ្នាំ 2024 មានអ្នកជំងឺ 176 នាក់ ហើយនៅឆ្នាំ 2023 មានអ្នកជំងឺ 676 នាក់ និងចំនួនអ្នកស្លាប់សរុបមានចំនួន 13 នាក់ ។

មានការណែនាំដល់ប្រជាជនថៃ ឲ្យចៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានកន្ទួល ឬរមាស់ស្បែក ការប្រុងប្រយ័ត្នក្នុងការរួមភេទ រក្សាអនាម័យផ្ទាល់ខ្លួន លាងដៃជាមួយសាប៊ូ ឬជែលអាល់កុលឱ្យបានទៀងទាត់ ។ ប្រសិនបើអ្នកមានប្រវត្តិធ្វើដំណើរពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងកើត ត្រូវធ្វើតេស្ត ។

ជំងឺអុតស្វា ដែលត្រូវបានគេស្គាល់ជាទូទៅថាជា Monkeypox គឺជាជំងឺដែលបង្កឡើងដោយក្រុមមេរោគ Orthopoxvirus ។ ទោះបីជាជំងឺនេះមិនមែនជាជំងឺថ្មីក៏ដោយ ប៉ុន្តែវាបានរីករាលដាលដល់តំបន់ជាច្រើនជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មូលហេតុ ជំងឺអុតស្វាយអាចចម្លងពីសត្វទៅមនុស្សតាមវិធីជាច្រើន ដូចជាការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ទឹករំអិល ឬពងស្វាសរបស់សត្វដែលមានមេរោគ បរិភោគសាច់មិនទាន់ឆ្អិន ឬប៉ះពាល់ជាមួយវត្ថុដែលមានមេរោគ។ វាក៏អាចចម្លងពីមនុស្សទៅមនុស្សតាមរយៈទំនាក់ទំនងជិតស្និទ្ធ ឬការប៉ះពាល់នៃអ្នកឆ្លង ដូចជាទឹកមាត់ ទឹករំអិល ច្រមុះ ឬរបស់របរផ្ទាល់ខ្លួនដែលមានមេរោគ ៕ ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម