បងប្អូនខ្មែរ ចាំតាមដានទាំងអស់គ្នា អ្នកនាំពាក្យថៃបានប្រកាសថា ជនដៃដល់វាយទាហានកម្ពុជា នៅប្រាសាទតាមាន់ធំ នឹងត្រូវយកមកកាត់ទោស មែនឬអត់?

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី13 ខែកក្កដា ឆ្នាំ2025 ម៉ោង 6:48 នាទី ល្ងាច

 

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពថៃបាននិយាយថា មានទេសចរថៃបានដាល់មកលើយោធាកម្ពុជាម្នាក់ ម្នាក់វាយ​ពីក្រោយ និង​មុខ មុន​នឹង​រត់គេច​ខ្លួន​។ អ្នកនាំពាក្យរូបនេះ​ ថានឹង​តាម​ចាប់​​យក​ទៅ​ឃុំ​នៅ​ពេល​ក្រោយ ។

ជនដៃដល់ថៃនោះ មានឈ្មោះ សុមម៉ាយ ស្រ៊ីសុរ៉ាណាន់ អតីតទាហានព្រាន(ឈុតខ្មៅ) បច្ចុប្បន្នជាប្រធានក្លឹបអ្នកស្ម័គ្រចិត្តប៉ាក់ធុងឆ័យ និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្តសាមុតសាខន ។

អ្នកនាំពាក្យយោធារូបនោះថា ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងថៃ-កម្ពុជាក្នុងកម្រិតផ្លូវការរបស់ភាគីទាំងពីរ​ ជន​ដៃដល់នឹង​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ​តាម​នីតិវិធី​ច្បាប់ ។

បើតាមព័ត៌មានកាសែតខាវសុត ចេញផ្សាយនៅម៉ោងល្ងាច 17.29 នាទី ថ្ងៃទី ១៣ កក្កដានេះថា ​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

តាមការបញ្ជាក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានកម្ពុជាពីក្រោយ ពេលមកសុំចាប់ដៃ ដែលកំពុងប្រចាំការនៅលើប្រាសាទតាមាន់ធំ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។

ចូរបងប្អូនខ្មែរ និងពិភពលោក ចាំតាមដានទាំងអស់គ្នា តើជនដៃដល់ត្រូវបានសមត្ថកិច្ចថៃដាក់ទោសតាមច្បាប់មែនឬអត់?  ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម