មានទាហានម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ត្រូវកាត់ជើងឆ្វេងក្រោមជង្គង់ ដោយសារជាន់គ្រាប់មីនចាស់ និង ២ នាក់ទៀតមានអាការចុកទ្រូង បច្ចុប្បន្នហាក់មានអាការប្រសើរ។
ទាហានដែលត្រូវកាត់ជើង ជាពលទាហាន ឈ្មោះ ធនផាត់ ហ៊ុយវ៉ាន់ មានអាយុ ២១ឆ្នាំ ជាទាហានស្ម័គ្រចិត្តបម្រុងចូលបានត្រឹមមួយឆ្នាំប៉ុណ្ណោះ។
ឧបទ្ទវហេតុនេះបានកើតឡើង (១៦ កក្កដា) ខណៈដែលអង្គភាពល្បាតរបស់កងអនុសេនាធំលេខ២៣០២ (អង្គភាពស៊ើបការណ៍ក្រុមហ៊ុន Ranger លេខ២៣០២) បានដាក់ពង្រាយកម្លាំងចំនួន ១៤ នាក់ ក្នុងនោះមានអនុរក្ស ២នាក់ ទាហាន RDF ៦ នាក់ និងវិស្វករ ៦ នាក់ កំពុងល្បាតទៅភ្នំលេខ 481 ក្នុងខេត្តឧប៊ុរ៉ាតថានី ៕
(mgronline+ thethaiger)