ការប្រគំតន្ត្រីនៅប្រទេសញូវហ្សឺលេន មនុស្សចូលទស្សនា ៥០.០០០នាក់ ចុងក្រោយលទ្ធផលត្រួតពិនិត្យរកឃើញ...

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 10:07 នាទី ព្រឹក

វិបត្តិកូវីដ-១៩ ប្រទេសភាគច្រើននៅលើពិភពលោកនៅត្រូវការពារយ៉ាងតឹងរឹងបំផុត តែក៏មនាប្រទេសខ្លះបានត្រឡប់​មកដូចធម្មតាវិញខ្លះៗហើយ តួយ៉ាងដូចប្រទេសញូហ្សឺលេន ប្រជាជនបានព្រលែងខ្លួនទៅក្នុងភាពសប្បាយ ហាក់លែងភ័យព្រួយពីការឆ្លងកូវីដ-១៩ ។

កាលពីចុងខែមេសាកន្លងមក ប្រទេសញូវហ្សឺលេន បានរៀបចំការប្រគំតន្ត្រី (Concert)របស់ក្រុម Six60 យ៉ាងធំដែលមានមនុស្សចូលរួមទស្សនាចំនួន ៥០.០០០ នាក់ រៀបចំឡើងនៅទីលានកីឡា Eden Park កណ្តាលទីក្រុង Auckland ។

ទោះមនុស្សច្រើនណែនដូច្នេះក៏ដោយ ក្រសួងសុខាភិបាលញូវហ្សឺលេនបានប្រាប់ គ្មានអ្នកឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ គឺសូន្យ ៕

 

ប្រភព health.govt.nzunilad

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម