នៅភូមាអ្នកជំងឺស្លាប់ច្រើនពេក ដុតជាប់ ២៤ ម៉ោងលើ ២៤ ម៉ោង, អុកស៊ីហ្សែនទិញពីថៃ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី15 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:46 នាទី ល្ងាច

ប្រភព matichon co th:

ដោយ ចាន់ធឿន៖

ថ្ងៃទី ១៥ ខែកក្កដានេះ រថយន្តដឹកទំនិញអុកស៊ីហ្សែនចំនួន ២៦ គ្រឿង ដែលមានចំណុះ ២០ តោនក្នុងមួយគ្រឿងធ្វើដំណើរពីប្រទេសថៃ ឆ្លងកាត់ព្រំដែន នៅឯស្ពានមិត្តភាពថៃ - មីយ៉ាន់ម៉ា ខេត្តតាក-រដ្ឋការៀង បានមកដល់ខេត្ត ប្រទេស មីយ៉ាន់ម៉ា បញ្ជូនបន្តទៅទីក្រុងយ៉ាំងហ្គោន ដើម្បីយកទៅព្យាបាលអ្នកជំងឺកូវីដ-១៩ ។

នេះក៏ព្រោះតែក្នុងមួយសប្តាហ៍កន្លងមកនេះ រហូតមកដល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ាបានទិញបំពង់អុកស៊ីហ្សែនដែលខ្វះក្នុងការជួយសង្គ្រោះអ្នកជំងឺ និងមានស្លាប់ចំនួនច្រើន ខណៈពេលដែលមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺ ក្នុងស្ថានការណ៍នៃការផ្ទុះកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា ។ នៅចន្លោះថ្ងៃទី ១៣ ខែកក្កដា ដល់ថ្ងៃទី ១៤ ខែកក្កដាមានមនុស្សចំនួន ៥០០ នាក់បានស្លាប់ ធ្វើឲ្យទីបញ្ចុះសពយេវ៉េ នៅក្នុងទីក្រុងយ៉ាំងហ្គោន ពេញទៅដោយសាក​សព និងត្រូវដុតក្នុងរយៈពេល ២៤ ម៉ោង, សាច់ញាតិត្រូវដោះស្រាយវិបត្តិនេះ ដោយការទិញបំពង់អុកស៊ីហ្សែន ដែលជាការទិញរវាងអ្នកតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងវិស័យឯកជនថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម