អ៊ីស្រាអែលអះអាងថា ចាក់ម្ជុលទី ៣ បានផលល្អ អ្នកឆ្លងកូវីដ-១៩ ថយចុះ! ឯកម្ពុជាកំពុងដំណើរការចាក់ម្ជុលទី ៣ បណ្តើរៗហើយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី26 ខែសីហា ឆ្នាំ2021 ម៉ោង 7:39 នាទី ល្ងាច

ដោយ សូរ្យសែង៖

ប្រទេសអ៊ីស្រាអែលអះអាងថា អ្នកឆ្លងកូវីដ-១៩ បានថយចុះក្នុងក្រុមមនុស្សអាយុ ៦០ ឆ្នាំឡើងទៅ ក្រោយពីបានចាក់វ៉ាក់សាំងម្ជុលទី ៣ ឬ វ៉ាក់សាំងជម្រុញរួចរាល់ ។

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ទីភ្នាក់ងារ REUTERS រាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានផ្សព្វ​ផ្សាយថា ក្រោយ ពីចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ៣ ជូនប្រជាជនទូទៅរួចមក ឃើញថា ក្រុមមនុស្សអាយុ ៦០ ឆ្នាំឡើងទៅ  ក្នុងរយៈពេល ១០ ថ្ងៃកន្លងទៅ កំពូលឆ្លងកូវីដបានថយចុះគួរកត់សម្គាល់ ។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ៣ ទៅលើមនុស្សអាយុ ៦០ ឆ្នាំឡើងទៅនិងចុងក្រោយកាលពីសប្តាហ៍កន្លងមក អ្នកដែលមានអាយុ ៤០ ឡើងទៅដែលចាក់វ៉ាក់សាំងគ្រប់ ២ ដូសលើស ពី ៥ ខែ អាចទៅចាក់ម្ជុលទី ៣ បាន ។ មកទល់នឹងពេលនេះ មានប្រជាជនក្នុងប្រទេសបានចាក់វ៉ាក់សាំងម្ជុលទី ៣ បានច្រើនលាននាក់ហើយ ។

មុននេះ ប្រទេសអ៊ីស្រាអែលបានចាក់ឲ្យប្រជាជនបានយ៉ាងលឿន  ហើយឃើញថា ខែមិថុនាអត្រាឆ្លងមេរោគកូវីដ-១៩ ថ្មីមិនមានឆ្លង តែក្រោយពីបានប្រឈមនឹងកូវីដ បម្លែងថ្មី «ដែលតា (Delta)» មក ក៏ចាប់ផ្តើមមានអ្នកឆ្លងដល់ ៧.៥០០ នាក់ក្នុងមួយថ្ងៃ ។

ចំណែកនៅកម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកំណត់គោលដៅដ៏វាងវៃក្នុងការចាក់វ៉ាក់សាំងម្ជុលទី ៣ (AstraZeneca) ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាជនទូទាំងប្រទេសដើម្បីការពារមេរោគ​កូវីដ-១៩ បម្លែងថ្មី «Delta» ឲ្យកាន់តែមានប្រសិទ្ធភាព ។ ប្រជាជនបានអបអរសាទរ ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមកទល់នឹងពេលនេះ ការចាក់ម្ជុលទី ៣ បានដំណើរការបណ្តើរៗហើយ ៕

រូបមន្តមាស ៣ ការពារ ៣ កុំ!

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម