១ ក្នុង ៣ នាក់ដែលតោងប្រអប់កង់យន្តហោះកងទ័ពអាមេរិក ហើយធ្លាក់ស្លាប់ គឺជាយុវជនក្រុមជម្រើសជាតិបាល់ទាត់របស់អាហ្វហ្គានីស្ថាន ។
ពីករណីសោកនាដកម្មដ៏សែនស្លុត ក្រោយពីក្រុមតាលីបង់ដណ្តើមអំណាចបានជោគជ័យមក ធ្វើឲ្យប្រជាជនជាច្រើនអស់សង្ឃឹម រហូតចង់គេចពីសេចក្តីស្លាប់ តែនៅតែស្លាប់ ស្លាប់ដោយតោងនៅត្រង់ប្រអប់កង់យន្តហោះ C-17 របស់កងទ័ពសហរដ្ឋអាមេរិក រហូតស្លាប់ ៣ នាក់ ។
វេបសាយ BBC រាយការណ៍ថា យុវជន ហ្សាគី អាន់វ៉ារី (Zaki Anwari) អាយុ ១៩ ឆ្នាំ កីឡាករបាល់ទាត់ក្រុមជម្រើសជាតិយុវជននៃប្រទេសអាហ្វហ្គានីស្ថាន ។
សេចក្តីថ្លែងការការណ៍របស់នាយកដ្ឋានអប់រំ និងកីឡាអាហ្វហ្គានីស្ថាន បានសម្តែងមរណៈទុក្ខថា «អាន់វ៉ារី ជាយុវជនម្នាក់ក្នុងចំណោមយុវជនអាហ្វហ្គានីស្ថានជាច្រើនពាន់នាក់ ដែលភៀសខ្លួនចេញពីប្រទេស តែអនិច្ចា គួរឲ្យសោកស្តាយ គាត់បានធ្លាក់ស្លាប់ពីលើមេឃ...» ៕
រូបភាពពីហ្វេសប៊ុក Zaki Anwari
ដោយ សាវុឌ្ឍ