ពិភពលោកផុយស្រួយណាស់ ដែលអាចនឹងកើតសង្គ្រាមលោកលើកទី ៣ ! អុីស្រាអែលត្រៀមកម្លាំងយោធា សម្រាប់ចាត់ការអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:11 នាទី ល្ងាច

ប្រភព Russia Today

ប្រែសម្រួលដោយលោក សូរ្យសែង៖

ពិភពលោកផុយស្រួយណាស់ដែលអាចនឹងកើតសង្គ្រាមលោកលើកទី ៣ រឿងនេះបើគេសង្កេតទៅលើភាពក្អេងក្អាង និងការកំញើញដាក់គ្នា ដោយសារសព្វាវុធរៀងខ្លួន និងកម្លាំងយោធា នោះច្បាស់ជាគេចមិនផុតនឹងផ្ទុះឡើង ។ ការប្រឈមមុខរវាងអ៊ីស្រាអែល និង អុីរ៉ង់, ចិនជាមួយតៃវ៉ាន់ និង រុស្ស៊ី ជាមួយអ៊ុយក្រែន ហើយសម្ព័ន្ធមិត្តខាងនេះ ខាងនោះ សុទ្ធ​តែត្រៀមជួយ... និងជ្រុងពិភពលោកផ្សេងទៀត... ។

កងទ័ពអុីស្រាអែលកំពុងត្រៀមកម្លាំងជាស្រេច ដើម្បីវាយប្រហារទៅលើលើអុីរ៉ង់ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានរាយការណ៍ដោយដកស្រង់ពីប្រភពការពារជាតិ និងការទូត ទេវអាវីវ បានជូនដំណឹងអំពីផែនការនេះ ទៅចៅហ្វាយនាយរបស់ពួកគេ​គឺសហរដ្ឋអាមេរិក ហើយអាមេរិកក៏មិនជំទាស់នឹងការត្រៀមនោះដែរ ។

ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ (11 ធ្នូ) ថា រដ្ឋមន្ត្រីការពារជាតិ បេន្នី ហ្គេន (Benny Gantz) បានជូនដំណឹងដល់រដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន (Lloyd Austin) អំពីការរៀបចំសម្រាប់ការវាយប្រហារដោយយោធាដែលចាំបាច់ទៅលើអុីរ៉ង់សត្រូវដ៏ធំរបស់ពួកគេ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ក្នុងឱកាសនោះ លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ និងរដ្ឋមន្ត្រីការបរទេសលោក អេនថូនី ប្លីនខេន (Anthony Blinken) ផងដែរ ។

លោករដ្ឋមន្ត្រីការពារជាតិអុីស្រាអែលប្រាប់អាមេរិកថា ពួកគេបញ្ជាឲ្យកងទ័ពត្រៀមសម្រាប់ផ្លូវយោធា ។ ព័ត៌មានពីផ្នែកសន្តិសុខ អារមីរេឌិអូ របស់អុីស្រាអែលផ្សាយបែបនេះ ។

ប្រភព​ដដែល​បាន​អះអាង​ថា ដោយសារ​ក្រុង​តេអេរ៉ង់​ខិត​ជិត​នឹង​ការ​ផលិត​សារធាតុ​(fissile) ​គ្រប់​គ្រាន់​សម្រាប់​គ្រាប់បែក​នុយក្លេអ៊ែរ​មួយ​គ្រាប់ ប៉ុន្តែ​អុីរ៉ង់​នឹង​មិន​ដើរ​កាត់​ទ្វារ​នោះ​ទេ ដោយសារ​អុីស្រាអែល​ដឹង​ច្បាស់​ពី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំហាន​បែបនេះ ។

អុីស្រាអែលបានចោទអុីរ៉ង់ដដែលៗថា ពួកគេត្រូវការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ប៉ុន្តែអុីរ៉ង់បានបដិសេធរហូត ទៅនឹងការចោទប្រកាន់បែននេះថា ជាគម្រោងការនុយក្លេអ៊ែរសម្រាប់ផ្នែកស៊ីវិលតែមួយប៉ុនណោះ ។

ប្រភព​ការទូត​មួយ​បាន​ផ្តល់​បទសម្ភាសន៍​ដាច់​ដោយ​ឡែក ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អុីស្រាអែលថា ​ការប្រកាស​ត្រៀម​វាយ​ប្រហារ​លើ​អុីរ៉ង់ មិនបានទទួលការជំទាស់ណាមួយឡើយពីមន្ត្រីអាមេរិក ។ ប្រភពមួយបានប្រាប់កាសែត Jerusalem Post ថា «មិនមានវេតូ» ទេ កាសែត Jerusalem Post និយាយ ។

ទោះលោក Austin មើលទៅហាក់ដូចជាមិនសូវចូលចិត្តសង្គ្រាមប៉ុន្មានទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា អុីរ៉ង់​អាច​នឹង​ខកខាន​ក្នុង​ការ​បង្ហាញ​កិច្ចសហប្រតិបត្តិការ​ការទូត​ក្នុង​ន័យ​ស្ថាបនា ហើយ​បាន​ព្រមាន​ថា ប្រធានាធិបតី​អាមេរិក ចូ បៃដេន (Joe Biden) បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ងាក​ទៅរក​ជម្រើស​ផ្សេង​ទៀត​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អុីរ៉ង់ ។

ភ្លាមៗ​ក្រោយ​ជំនួប​រវាង​គ Lloyd និង Gantz បានបញ្ចប់ លេខាធិការសារព័ត៌មានសេតវិមាន ជេនសាគី (Jane Saki) បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក ដើម្បីឈ្លេចរកជម្រើសផ្សេងទៀត ៕

ប្រភព Russia Today


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម